ប្រទះ​ឃើញ​ Justin និង Selena ទៅ​ព្រលាន​យន្ត​ហោះ​ជាមួយ​គ្នា​មុន​ថ្ងៃ ១៤កុម្ភៈ

  • 2018-02-12 02:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Justin Bieber និង Selena Gomez ត្រូវ​បាន​ប្រទះ​ឃើញ​ចាក​ចេញ​ទៅ​ព្រលាន​យន្តហោះ LAX  ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍។

គូ​ស្នេហ៍​មួយ​គូ​នេះ​ត្រូវ​គេថត​បាន​នៅ​ក្នុង​ឡាន​តាម​ផ្លូវ​ទៅ​ព្រលាន​យន្ត​ហោះ​ក្នុង​ទីក្រុង Los Angeles ប៉ុន្មាន​ថ្ងៃ​មុន​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់។ ដោយ​សារ​តែ​គោល​ដៅ​ដែល​ត្រូវ​ទៅរបស់តារា​ចម្រៀង​២​រូប​នេះ​មិន​ទាន់​បាន​បង្ហាញច្បាស់​ ប៉ុន្តែ​តាម​ការ​ប៉ាន់​ស្មាន​ ពួក​គេ​អាច​នឹង​ទៅ​ទី​ក្រុង​ញ៉ូយ៉ក។

មួយវិញទៀត តារា​ចម្រៀង Selena Gomez នឹង​ត្រូវ​ចូលរួម​កម្មវិធី Coach's New York Fashion Week  នៅ​ថ្ងៃ​អង្គារ ទី​១៣ ខែ​កុម្ភៈ​នេះ។ ដូច្នេះបើ​តាមការ​ប្រទះ​ឃើញ​វត្តមានពួក​គេ​ទៅ​ព្រលាន​យន្តហោះ​ជាមួយ​គ្នានេះ អាច​បញ្ជាក់​បាន​ថា​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ញ៉ូយ៉ក​ ដើម្បី​ចំណាយ​ពេល​ក្នុង​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​ជាមួយ​គ្នា៕​​

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា