បទចម្រៀង BIGBANG ណាខ្លះ YG មិនចង់ចេញឲ្យ?
- 2018-02-12 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទចម្រៀង BIGBANG ណាខ្លះ YG មិនចង់ចេញឲ្យ?
ចន្លោះមិនឃើញ
ជាការពិតណាស់ នៅពេលដែលសម្រេចចិត្តដាក់បទចម្រៀងណាមួយទៅក្នុងអាល់ប៊ុមថ្មីនោះ ពួកគេបានគិតយ៉ាងល្អិតល្អន់ថា តើបទចម្រៀងនោះស័ក្ដិសមនឹងចំណងជើងអាល់ប៊ុមនោះក៏អត់។
មួយវិញទៀត បទចម្រៀងនោះដែរអាចនឹងមិនត្រូវម្ចាស់ផលិតកម្មពេញចិត្ត ទើបបទនោះមិនបានបញ្ចូលក្នុងអាល់ប៊ុមចម្រៀងថ្មី។
បទចម្រៀងរបស់ក្រុម Big Bang ប៉ុន្មានបទខាងក្រោមនេះ សឹងតែមិនអាចចេញជាផ្លូវការបាន ដោយសារម្ចាស់ផលិតកម្ម YG៖
១. បទ “BAD BOY”
មិនគួរឲ្យជឿទេ មែនទេ ដែលបទចម្រៀងមួយបទទទួលបានការចូលមើលជាង១០០លាននាក់នៅលើ YouTube នេះ សឹងតែមិនអាចចេញជាផ្លូវការបាននោះ។ បទចម្រៀងនេះដែរ ជាបទស្ថិតក្នុងអាល់ប៊ុមតូចទី៥ ដែលមានឈ្មោះថា "Alive” របស់ក្រុម Big Bang ហើយវីដេអូក្នុងបទនេះ ថតនៅលើផ្លូវមួយនៃទីក្រុងញូវយ៉ក។
២. បទ “BAE BAE”
បទចម្រៀងនេះ ស្ថិតក្នុងអាល់ប៊ុមថ្មី "Made M” របស់ក្រុមចម្រៀង ហើយវាក៏សឹងតែមិនបានលេចរូបរាងឡើង ដោយសារតែមិនទាក់ទងគ្នាជាមួយនឹងផ្ទៃរឿងនៃបទចម្រៀងផ្សេងទៀតក្នុងអាល់ប៊ុម។
៣. បទ “Wedding Dress” របស់តារាចម្រៀង Taeyang
បទនេះជាបទចម្រៀងមួយដែលទទួលបានការពេញនិយមខ្លាំង នៅពេលតារាចម្រៀង Taeyang ចាប់ផ្ដើមច្រៀងទោលជាលើកដំបូង។ ទោះបីជាទទួលការពេញនិយមខ្លាំងយ៉ាងណាក្ដី លោក Yang Hyun Suk មិនចង់ចេញបទចម្រៀងនេះទាល់តែសោះ។
៤. បទ “Take It Slow” របស់តារាចម្រៀងTaeyang
បទចម្រៀងដ៏ពីរោះនេះ និយាយអំពីការស្រឡាញ់មើលថែនារីម្នាក់ ដូចដែលបទចម្រៀងបានរៀបរាប់ដូច្នេះដែរ។ ទោះជាមានអត្ថន័យល្អយ៉ាងណា បទមួយនេះ ក៏ម្ចាស់ផលិតកម្មមិនចង់ចេញឲ្យនោះដែរ។
៥. បទ “Love You To Death” របស់តារាចម្រៀង Taeyang
“Love You To Death” ពិតជាទទួលបានការគាំទ្រ និងទាក់ចិត្តអ្នកគាំទ្រជាខ្លាំង ប៉ុន្តែមិនដឹងជាមូលហេតុអ្វីបានជាម្ចាស់ផលិតកម្ម YG លោក Yang Hyun Suk មិនចង់ចេញបទនេះ៕
ចុចអាន៖
ជាកំពូលស្រីស្អាតប្រចាំK-Popដូចគ្នាមែន តែចរិត Yoona និង IU ខុសគ្នាមេឃដី
អីយ៉ា! រៀបការហើយ Taeyang នាំប្រពន្ធមកសំងំក្រេបទឹកឃ្មុំនៅទីនេះទេតើ