“Fifty Shade Freed” នាំ​មុខ​ Box Office សប្ដាហ៍​នេះ​ ប៉ុន្តែ​រកចំណូល​បាន​តិច​ជាង​វគ្គ​មុនៗ​ដាច់

  • 2018-02-12 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុស​ប្លែក​ពី​មុនៗ សប្ដាហ៍​នេះ​មាន​ភាពយន្ត​ថ្មីៗ​ដល់​ទៅ​៣​ បង្ហាញ​ខ្លួន​នៅ​លំដាប់​កំពូល​តារាង​ Box Office។ ភាពយន្ត​ទាំង​៣​នោះ​មាន​ដូច​ជា "Fifty Shades Freed”, “Peter Rabbit” និង "The 15:17 to Paris”។ "Fifty Shade” នាំ​មុខ​ដោយ​រក​ចំណូល​បាន ៣៨,៨​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ ៣​ថ្ងៃ​ចុង​សប្ដាហ៍។​ បើ​ប្រៀប​ធៀប​ទៅ​ហ្នឹង​វគ្គ​មុនៗ​ចំពោះ​សែស្រឡាយ​ "Fifty Shade” វគ្គ​ចុង​ក្រោយ​នេះ​រក​បាន​តិច​ជាង​គេ​ដោយ "Fifty Shades of Grey” រក​បាន​ ៨៥,១​សប្ដាហ៍​ដំបូង និង​ "Fifty Shades Darker” រក​បាន ៤៦,៦​លាន​ដុល្លារ។

ទោះ​បី​ជា​ "Freed” មិន​អាច​រក​ចំណូល​បាន​ច្រើន​នៅ​សហរដ្ឋ​អាមេរិក ភាពយន្ត​នេះ​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​ទូទាំង​ពិភពលោក ដោយ​រក​ចំណូល​បាន ១៣៦,៩​លាន​ដុល្លារ ប្រៀប​ជាមួយ​ដើម​ទុន​ផលិត​តែ ៥៥​លាន​ដុល្លារ ដូច្នេះ​ពិត​ជា​ចំណេញ​ច្រើន។

បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង​១០​ប្រ​ចាំ​សប្ដាហ៍៖

១០. “Den of Thieves” ប្រាក់​ចំណូល ២,៩​លាន​ដុល្លារ

៩. “The Shape of Water” ប្រាក់​ចំណូល ៣​លាន​ដុល្លារ

៨. “The Post” ប្រាក់​ចំណូល ៣,៥​លាន​ដុល្លារ

៧. “Winchester” ប្រាក់​ចំណូល ៥,១​លាន​ដុល្លារ

៦. “Maze Runner: The Death Cure” ប្រាក់​ចំណូល ៦​លាន​ដុល្លារ

៥. “The Greatest Showman” ប្រាក់​ចំណូល ៦,៤​លាន​ដុល្លារ

៤. “Jumanji: Welcome to the Jungle” ប្រាក់​ចំណូល ៩,៨​លាន​ដុល្លារ

៣. “The 15:17 to Paris” ប្រាក់​ចំណូល ១២,៦​លាន​ដុល្លារ

២. “Peter Rabbit” ប្រាក់​ចំណូល ២៥​លាន​ដុល្លារ

១. “Fifty Shades Freed” ប្រាក់​ចំណូល ៣៨,៨​លាន​ដុល្លារ

បណ្ដា​ Trailer ភាពយន្ត​​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ