“Winchester” បង្ហាញ​ខ្លួន​លើ​ Box Office ដំបូង ខណៈ "Jumanji” វិល​មកតំណែង​កំពូល

  • 2018-02-05 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​ចុង​សប្ដាហ៍​នេះ ភាពយន្ត​ថ្មី​ដែល​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទស្សនា​ជាង​គេ​គឺ​រឿង "Winchester” ដែល​និយាយ​អំពី​ភូមិគ្រឹះ​អាថ៌កំបាំង​ដ៏​ល្បី​ឈ្មោះ​មួយ និង​មាន​វិញ្ញាណ​គ្រប​ដណ្ដប់​ គួរ​ឲ្យ​ខ្លាច។ ក៏​ប៉ុន្តែ​ភាពយន្ត​នេះ​មិន​អាច​យក​ឈ្នះ​ រឿង​ "Jumanji” បាន​ទេ​​ ដោយ​ចំពោះ​សប្ដាហ៍​នេះ "Jumanji” នៅ​តែ​ខ្លាំង​ទោះ​បី​ជា​បាន​ដាក់​បញ្ចាំង​តាំង​ពី ៧​សប្ដាហ៍​មុន​មក​ម្ល៉េះ ដោយ​រក​ចំណូល​បាន ១១លាន​ដុល្លារ​។ ដោយ​សារ​តែ​ភាព​ជោគជ័យ​ខ្លាំង​ គិត​មក​ដល់​ពេល​នេះ "Jumanji” រក​ចំណូល​បាន ៣៥២,៦​លាន​ដុល្លារ​រួច​ទៅ​ហើយ គិត​តែ​នៅ​សហរដ្ឋ​អាមេរិក​ ដូច្នេះ​ហើយ​ទើប​ផលិតកម្ម​ដែល​ផលិត​រឿង​នេះ បាន​គ្រោង​ថត​វគ្គ​ថ្មី​រួច​ទៅ​ហើយ ដែល​នឹង​ដាក់​បញ្ចាំង​ចុង​ឆ្នាំ ២០១៩។

ចំណែក​ឯ​ "Winchester” វិញ​ជាប់​ចំណាត់​ថ្នាក់​លេខ​បី ក្នុង​ចំនួន​ទឹក​ប្រាក់ ៩,៣​លាន​ដុល្លារ ដោយ​ចាញ់ "The Maze Runner: The Death Cure” ​រក​ចំណូល​បាន ១០,២​លាន​ដុល្លារ។

នេះ​ជា​បណ្ដា​រឿង​ទាំង​១០​រក​ចំណូល​បាន​ច្រើន​ជាង​គេ៖

១០. Paddington 2 ប្រាក់​ចំណូល ៣,១​លាន​ដុល្លារ

៩. The Shape of Water ប្រាក់​ចំណូល ៤,៣លាន​ដុល្លារ

៨. Den of Thieves ប្រាក់​ចំណូល ៤,៧​លាន​ដុល្លារ

៧. 12 Strong ប្រាក់​ចំណូល ៤,៧​លាន​ដុល្លារ

៦. The Post ប្រាក់​ចំណូល ៥,២​លាន​ដុល្លារ

៥. Hostiles ប្រាក់​ចំណូល ៥,​៥លាន​ដុល្លារ

៤. The Greatest Showman ប្រាក់​ចំណូល ៧,៨លាន​ដុល្លារ

៣. Winchester ប្រាក់​ចំណូល ៩,៣​លាន​ដុល្លារ

២. Maze Runner: The Death Cure ប្រាក់​ចំណូល ១០,២​លាន​ដុល្លារ

១. Jumanji: Welcome to the Jungle ប្រាក់​ចំណូល ១១​លាន​ដុល្លារ

បណ្ដា​ Trailer ភាពយន្ត​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម