រឿងបុរាណ​ល្បីកាច់កុងគ្នាជាង ១០​ឆ្នាំ​មុន ត្រៀមផ្សាយ​ឡើងវិញនៅ PNN

  • 2018-02-12 07:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​បុរាណ​ ដែល​ល្បី​កាលពី​ឆ្នាំ​២០០៩ "ល្បិច​ក្នុង​រាជវាំង" វ​គ្គ​១ ឬ Beyond Realm of Conscience នឹង​មាន​ផ្សាយ​ឡើងវិញនៅ PNN ​បន្ទាប់ពី​រឿង "អ្នកក្លាហាន​ទាំងបី​ឆ្លង​ភព" ចាប់ពី​ថ្ងៃទី​១៣ កុម្ភៈនេះ​ហើយ​។

រឿង "ល្បិច​ក្នុង​រាជវាំង" វ​គ្គ​១ ចូលរួម​សម្តែង​តារាហុងកុងល្បីៗ​ដូចជា៖ Charmaine Sheh, Tavia Yeung, Michelle Yim, Susanna Kwan, Moses Chan, Kevin Cheng, Joseph Lee, Susan Tse, Selena Li, Mary Hon ។

តាម​រយៈ​រឿង​នេះ នាង Tavia Yeung បាន​ឈ្នះ​ពាន​រ​ង្វាន់​ដល់​ទៅ​ពីរ គឺ​តារា​សម្តែង​ល្អ​បំផុត​ប្រចាំឆ្នាំ (Best Performance of the Year) និង​តួ​ស្រី​ដែលមាន​ប្រជាប្រិយភាព (My Favorite Female Character) ក្នុង​ឆ្នាំ​២០០៩​។ ​រឿង​នេះ​ ក៏​ស្ថិតក្នុង​ចំ​ណោម​រឿង​ភាគ​ទូរ​ទស្សន៍​កំ​ពូ​ល​ទាំង​ដប់​ប្រចាំឆ្នាំ ក្នុង​កម្មវិធី​ពាន​រ​ង្វាន់ One TV Award 2010 ផងដែរ​។

រឿង "ល្បិច​ក្នុង​រាជវាំង" វ​គ្គ​១ រៀបរាប់ពី នាង ​Gong Choi-king ដែល​ជា​ស្រី​ស្នំ​ស្ដេច​ត្រូវ​បានគេ​ប​ង្ខំ​ឲ្យ​ត្រលប់​ទៅ​ព្រះ​ប​រម​រាជវាំង​វិ​ញ ជាមួយនឹង​កូនស្រី​ឈ្មោះ "​លីវ​សាន​ហាវ​" (Charmaine Sheh) និង​អ្នកបម្រើ​របស់​ពួកគេ​គឺ អ៊ី ខាយ​លីង (Tavia Yeung)​។

Gong Choi-King មាន​ទេពកោសល្យ​ខាង​ផ្នែក​រចនា​គ្រឿង​អ​ល​ង្កា​រ ដូច្នេះ​នាង​ត្រូវបាន​គេ​ចាត់តាំង​ឲ្យ​ធ្វើ​ស្នៀតសក់​មាស​ដ៏​ស្រស់ស្អាត​ឲ្យ​មហា​ក្សត្រិយានី ដែល​មាន​គុជ​ខ្យង​ភ្លឺ​ថ្លា​ជា​រូបរាង​ដូច​ហង្ស។ ជា​អកុសល​នៅពេល​មហាក្សត្រិយានី​បាន​ពាក់​ស្នៀតសក់ ក្រសាល​ជុំវិញ​សួនច្បារ ស្រាប់តែ​ស្នៀតសក់​ហង្ស​នោះ​យំ​ចេញឈាម​។ មហាក្សត្រិយានី​ចាត់ទុក​នេះ​ជា​ប្រផ្នូល​អាក្រក់ ដូច្នេះ​ស្នំ Gong Choi-King ត្រូវបាន​គេ​ដាក់​ទ​ណ្ឌ​ក​ម្មយ៉ាង​ធ្ង​ន់​ធ្ង​រ ទទួល​រង​នូ​វ​ការ​វាយ​ដំ​យ៉ាងឃោ​ឃៅ​រហូតដល់​ស្លាប់​។​

​មុនពេល​ស្លាប់​នាង​បាន​ប្រាប់ "​សាន​ហាវ​" ឲ្យ​ចងចាំ​ពីសារៈ​សំ​ខាន់​នៃ​ឈ្មោះ​របស់​នាង គឺ "​ធ្វើ​ល្អ និយាយ​ល្អ ចិត្ត​ល្អ​" (​ឈ្មោះ​សានហាវ មាន​ន័យថា​ល្អ​បីយ៉ាង​)​។ ស្នំ Gong Choi-King ក៏​បាន​ប្រាប់ "​សាន​ហាវ​" ឲ្យ​ចេះ​ជួយគ្នា និង​ស្រឡាញ់ "​ខាយ​លីង​" ដូច​បង​ប្អូនបង្កើត​។

តើ​នឹង​មានរឿង​អ្វី​កើតឡើង​ នៅពេល​ខាងមុខ​រវាង "​សាន​ហាវ​" និង "​ខាយ​លីង​"? តើ​មិត្តភាព​របស់​ពួកគេ​នៅ​ដដែល ឬ​មានការ​ប្រែប្រួល​យ៉ាងណា​? កុំ​ភ្លេច​រង់ចាំ​តាមដាន​រៀ​ង​រាល់ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង​៥ ដល់​ម៉ោង​៦​ល្ងាច ចាប់ពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នេះ​តទៅ៕

ទស្សនា​ឈុត​ខ្លី​រឿង "ល្បិច​ក្នុង​រាជវាំង" វ​គ្គ​១ សូម​ចុច​៖

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម