Facebook រក​បាន ១ ម៉ឺន​រៀល​ ពី​អ្នក​ប្រើ​ម្នាក់​នៅ​អាស៊ី​ប៉ាស៊ីហ្វិក

  • 2018-02-12 07:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ ២០១៧ ដែល​ Facebook បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​កន្លង​ទៅ​ បាន​បង្ហាញ​ថា​​​អ្នក​ប្រើ​ប្រាស់​​នៅ​តំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​ម្នាក់​ជួយ​រក​ចំណូល​ឲ្យ​បណ្ដាញ​សង្គម​នេះ​បាន​ ២,៥៤ ដុល្លារ ជា​ចំណូល​ទាប​មួយ​បើ​ធៀប​នឹង​តំបន់​ដទៃ។

បើ​គិត​​ទូទាំង​ពិភពលោក Facebook អាច​រក​ចំណូល​បាន​ ៦,១៨ ដុល្លារ​ ពី​អ្នក​ប្រើ​ប្រាស់​ម្នាក់ៗ ដែល​ចំនួន​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ​​មាន​ ២,១៣ ពាន់​លាន​នាក់។ ដោយ​ឡែក​បើ​​បែង​ចែក​ឲ្យ​ដាច់​ អ្នក​ប្រើ​ប្រាស់​នៅ​សហរដ្ឋអាមេរិក​ និង​កាណាដា​ ម្នាក់ៗ​អាច​រក​ឲ្យ​ Facebook បាន​ ២៦,៧៦ ដុល្លារ

អ្នក​ប្រើ Facebook ​នៅ​តំបន់​អឺរ៉ុប​ម្នាក់ៗ​អាច​រក​ចំណូល​បាន​ ៨,៨៦ ដុល្លារ ។ ចំណែក​ឯ​អ្នក​ប្រើ​ប្រាស់​នៅ​តំបន់​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​អាច​ឲ្យ​ Facebook ទាញ​យក​ចំណូល​បាន​ ១,៨៦ ដុល្លារ​​ ពី​អ្នក​ប្រើ​ម្នាក់ៗ។

ចំណូល​​​ដែល​ Facebook រក​បាន​ពី​អ្នក​ប្រើ​ប្រាស់​ម្នាក់ៗ​ ជា​​តួ​លេខ​ប្រចាំ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧ ដែល​មាន​​ការ​កើន​ឡើង​ច្រើន​គួរ​សម​ បើ​ប្រៀប​នឹង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៧៕​​​​

ប្រភព៖ investor.fb   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី