Kylie Jenner បង្ហាញ​មុខ​លើក​ដំបូង​ក្រោយ​សម្រាល​កូន

  • 2018-02-12 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កម្មវិធី​ទូរទស្សន៍ Kylie Jenner បាន​ចេញ​បង្ហាញ​មុខ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ពេល​ផ្ដល់​កំណើត​ដល់​កូន​ស្រី​របស់​នាង​មក។

តារា​ស្រី​រូប​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​សៅរ៍ ក្នុង​ទីក្រុង Los Angeles។ តាម​រូបភាព​ដែល​ថត​បាន នាង​បាន​ដើរ​ចេញ​ពី​ឡាន​ម៉ាក Range Rover ជាមួយ​ឈុត​ខោ​កីឡា​ខ្លី​ពណ៌​ខ្មៅ អាវ​ក្រៅ​ពណ៌​ស រួម​​នឹង​កាបូប​ម៉ាក Prada និង​ស្បែក​ជើង​ប៉ា​តា ចូល​ទៅ​ក្នុង​អាគារ​មួយ​ជាមួយ​មិត្ត​​ជិត​ស្និទ្ធ​របស់​នាង Jordyn Woods។

អស់​រយៈពេល​ជាង​មួយ​សប្ដាហ៍​ហើយ​ ដែល​តារា​ស្រី​​ត្រកូល Kardashians រូប​នេះ​មិន​បាន​បង្ហាញ​​ខ្លួន​ជា​សាធារណៈ បើ​គិត​ចាប់​តាំង​ពី​ពេល​ដែល​នាង​សម្រាល​កូន​ស្រី​ដំបូង​របស់​នាង​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​មក​៕​

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា