DJI Mavic Air ខ្លួនតូច តែចិត្តធំថតដល់ 4K កំពុងមានប្រជាប្រិយ (វីដេអូ)
- 2018-02-13 03:44:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
DJI Mavic Air ខ្លួនតូច តែចិត្តធំថតដល់ 4K កំពុងមានប្រជាប្រិយ (វីដេអូ)
ចន្លោះមិនឃើញ
DJI Mavic Air មានទម្ងន់ ៤៣០ ក្រាម ជា Drone តូចជាងគេ។ យាននេះ អាចថតវីដេអូកម្រិត 4K និងរូបភាពទំហំ 12 Megapixel ព្រមទាំងអាចកែប្រែ Setting មួយចំនួន ជាពិសេសអាចថតប្រើទម្រង់ RAW បាន។ ថែមទាំង អាចថតវីដេអូយឺតៗបានកម្រិត Full HD ដោយមានល្បឿន 120 Frames ក្នុងមួយវិនាទី ។
ឧបករណ៍នេះមាន Gimbal បីជ្រុងបង្វែរបានបីទិសដៅ ងាយស្រួលក្នុងការថតវីដេអូ។ រីឯ ល្បឿនហោះហើររបស់យាននេះ អាចមានដល់ទៅ ៦៨ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ទំហំមេម៉ូរី (Internal Memory) មាន 8GB អ្នកអាចប្រើកម្មវិធីលើទូរសព្ទភ្ជាប់បញ្ជា Drone នេះបាន។ វាមានបំពាក់នូវប្រព័ន្ធជំនួយក្នុងការហោះហើរកម្រិតខ្ពស់ អាចការពារការប៉ះទង្គិចកំឡុងពេលហោះហើរ។
DJI drone ភាគច្រើនរចនាឡើង អាចកាត់បន្ថយការចុះចតលើទីតាំងមានគ្រោះថ្នាក់បាន។ ចំពោះការសាកល្បងឃើញថា យាននេះអាចចុះចតបាននឹងល្អ នៅរយៈកម្ពស់ ១.២ ម៉ែត្រ ។
វីដេអូណែនាំ៖
វីដេអូបង្ហាញលម្អិត៖
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ
ប្រភព៖ http://www.news.com.au/technology/gadgets/cameras/dji-mavic-air-review-the-companys-smallest-4k-drone-delivers-the-biggest-potential/news-story/5edeea2c2e67d08576481fc40cd77738