ហេតុផល២យ៉ាង ហេង ស៊ីវឡាងឈ្នះមេដាយមាសក្រៅប្រទេស
- 2018-02-13 03:06:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល២យ៉ាង ហេង ស៊ីវឡាងឈ្នះមេដាយមាសក្រៅប្រទេស
ចន្លោះមិនឃើញ
កីឡាការិនីប្រណាំងកង់ជម្រើសជាតិកម្ពុជា ហេង ស៊ីវឡាងបានឈ្នះមេដាយមាសពីការប្រកួតជើងឯកប្រណាំងកង់មួយកាលពីចុងសប្តាហ៍កន្លងទៅនេះនៅប្រទេសមីយ៉ាន់ម៉ា។
កីឡាការិនីជម្រើសជាតិកម្ពុជា ហេង ស៊ីវឡាង បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ប្រណាំងនេះមានប្រទេសចូលរួមប្រមាណ២០ធ្វើនៅប្រទេសមីយ៉ាន់ម៉ា។ ជាលទ្ធផលអ្នកស្រីឈ្នះបានមេដាយមាស និងបងស្រី ហេង ស៊ីវហ្គិច ឈ្នះមេដាយប្រាក់។
ស៊ីវឡាងបានឲ្យដឹងថា មានហេតុផល២យ៉ាងដែលអាចបណ្តាលឲ្យបងប្អូនត្រកូល ហេង ទទួលបានលទ្ធផលដ៏ល្អបែបនេះ។ ទី១ សមត្ថភាពកើនឡើងជាងមុន បើប្រៀបធៀបនឹងសមត្ថភាពកាលពីឆ្នាំមុន ពីព្រោះតាំងពីមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងក្រោយស៊ីហ្គេម ក៏ពួកគាត់នៅតែខំប្រឹងហ្វឹកហាត់រហូត។
ទី២អាចបណ្តាលមកវិញ្ញាសាប្រកួត។ កម្មវិធីប្រកួតនេះបានបែងចែកវិញ្ញាសាទៅតាមកម្រិតជំនាញ និងអាយុគឺវិញ្ញាសាអាយុក្រោម១៨ឆ្នាំ វិញ្ញាសាអាយុក្រោម២៣ឆ្នាំ វិញ្ញាសាជំនាញ និងវិញ្ញាសាជំនាញអាយុ៣៥ឆ្នាំឡើង។ កីឡាការិនីកម្ពុជាទាំងពីរនាក់ប្រកួតក្នុងវិញ្ញាសាជំនាញអាយុ៣៥ឆ្នាំចម្ងាយ២២គីឡូម៉ែត្រ។ ដូច្នេះកីឡាការិនីប្រទេសផ្សេងៗដែលមានអាយុ៣៥ឆ្នាំឡើងមិនមានសមត្ថភាពលើកីឡាការិនីកម្ពុជាឡើយ។
អ្នកស្រី ហេង ស៊ីវឡាងបន្ថែមថា នេះជាលើកទី១ហើយសម្រាប់អាជីពជិះកង់របស់អ្នកស្រីដែលបានឈ្នះមេដាយពីព្រឹត្តិការណ៍អន្តរជាតិធំ ប៉ុន្តែជាលើកទី២សម្រាប់មេដាយក្រៅប្រទេស។ ការឈ្នះមេដាយមាសលើកទី១នៅប្រទេសម៉ាឡេស៊ីដែលពេលនោះគ្រាន់តែជាការប្រកួតជាមួយក្រុមកីឡាការិនីជិះកង់របស់ប្រទេសម៉ាឡេស៊ីប៉ុណ្ណោះ។
គណៈប្រតិភូកីឡាជិះកង់កម្ពុជាមានគ្នា៦នាក់គឺកីឡាករ៣នាក់ កីឡាការិនី២នាក់ និងគ្រូបង្វឹក១នាក់បានចូលរួមប្រកួតជិះកីឡាកង់នៅប្រទេសមីយ៉ាន់ម៉ាដែលមានប្រទេសផ្សេងៗប្រមាណ២០ចូលរួមប្រកួត។ ក្រុមកម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសកាលពីវេលាម៉ោង១១យប់ ថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨៕
ប្រណាំងកង់កម្ពុជានឹងជាឧបសគ្គធំសម្រាប់ប្រទេសផ្សេងយកមេដាយ
សិក្ខាកាម ២៥នាក់ បញ្ចប់វគ្គបំប៉នគ្រូបង្វឹកជំនាញកីឡាទោចក្រយាន
ធ្លាប់ដឹងទេថា វិញ្ញាសាជិះកង់២នេះមានលក្ខណៈស្ទើរដូចបាល់ទាត់?