ផ្អែម​លើស​ស្ករ​ត្នោត! ឆាយ វីរៈយុទ្ធ ផ្ញើ​ពាក្យ​ផ្អែម​ល្ហែម​ទៅ​ភរិយា មុន​ទិវា​ក្ដី​ស្រលាញ់ (វីដេអូ)

  • 2018-02-13 07:57:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ តារា​ចម្រៀង​ល្បី​ឈ្មោះ ឆាយ វីរៈយុទ្ធ បាន​កាន់​ផ្កា​កុលាប​ក្រហម​១​បាច់ មក​​បង្ហាញ​ក្ដី​ស្នេហ៍​ជា​ថ្មី​ទៅ​កាន់​ភរិយា​ដ៏​ស្រស់​ស្អាត​ និង​ពោរពេញ​ដោយ​ចិត្ត​សន្ដោស​ប្រណី​របស់​លោក។ ​

ក្នុង​នោះ​លោក​បាន​លើក​ឡើង​ពី​ទស្សនៈ​​ផ្ទាល់​ខ្លួន​ថា សម្រាប់​លោក​​ស្នេហា​គឺ​ផ្ដោត​​លើ​ភាព​ស្មោះ​ត្រង់​​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ ​ឲ្យ​តែ​មាន​ភាព​ស្មោះ​ត្រង់​ហើយ​ គឺ​យើង​មាន​អ្វីៗ​ទាំង​អស់។

ភ្ជាប់​ជា​មួយ​គ្នា​​នោះ​ ឆាយ វីរៈយុទ្ធ​ ថា​លោក​ស្រឡាញ់​ពេញ​ចិត្ត​ភរិយា​លោក​ធំៗ​ ទាំង​អត្តចរិត រូប​សម្រស់ និង​អ្វីៗ​ទាំង​អស់​ដែល​អ្នក​នាង​មាន​។ មិន​ថា​អនាគត​ទៅ​ជា​យ៉ាង​ណា លោក​នឹង​ចាប់​ដៃ​អ្នក​នាង​ សែ ចាន់ឌី បន្ត​ដំណើរ​ជីវិត​ជា​មួយ​ជា​រៀង​រហូត។

ក្រៅ​ពី​​នោះ​តារា​សំឡេង​​បាន​ខាង​លើ បន្ថែម​ថា​តាម​​ពិត​ក្ដី​ស្រលាញ់​​មិន​មាន​​​សម្រាប់​តែ​ដៃ​គូ​សង្សារ​ ឬ​ប្ដី​ប្រពន្ធ​នោះ​ទេ គឺ​មាន​សម្រាប់​ទាំង​ឪពុកម្ដាយ បង​ប្អូន និង​មិត្តភ័ក្ដិ​ ដូច្នេះ​ត្រូវ​រក្សា​មនុស្ស​ជុំ​វិញ​ខ្លួន​អ្នក​ឲ្យ​បាន​ល្អ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម