បឹង​កេត បរាជ័យ​ធ្ងន់​ធ្ងរ ដោយ​​ម្ចាស់​ផ្ទះ​ ​Ceres Negros ស៊ុត​៩​គ្រាប់

  • 2018-02-13 13:24:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តំណាង​របស់​​​កម្ពុជា ​បឹង​កេត​​បានរង​បរាជ័យ​​ធ្ងន់​ធ្ងរ​បំផុត ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង​របស់​ហ្វីលីពីន​ Ceres Negros  ដោយ​លទ្ធផល​​រហូត​ដល់ ៩-០ មុន​នេះ ​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ទី​១​ ក្នុង​ពូល F នៃ​ព្រឹត្តិការណ៍ AFC Cup។

ក្រុម​ម្ចាស់​ផ្ទះ​ Ceres Negros ​បាន​វាយ​សម្រុក​​យ៉ាង​ខ្លាំង​ដោយ​បាន​​​ទម្លាយ​សំណាញ់របស់​​បឹងកេត៥​គ្រាប់​នៅ​វគ្គ​ទី​១ និង​ស៊ុត​បន្ថែម​៤​គ្រាប់​ទៀត​នៅ​វគ្គ​ទី​២។ វា​​ជា​កំណត់​ត្រាអាក្រក់​បំផុត​សម្រាប់​ក្រុម​កម្ពុជា​មួយ​នេះ​ដែល​ចាញ់​​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​អន្តរជាតិ៕

ក្រុម​បឹងកេត

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​