តិចថាអត់បានប្រាប់! ស្អែកនេះ បើទៅភូមិន្ទភ្នំពេញ ដឹងតែពិសេសបំផុតហើយ

  • 2018-02-13 09:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍ផលិតផលសូត្រនិងតម្បាញ ចម្លាក់និងសូនរូប ម្អូបអាហារ និង ផលិផល កែច្នៃ ពី ធនធាន ក្នុង​សហគមន៍ ​ជាង​៤០ស្តង់​ ​​មកពី១១ខេត្ត នឹងដាក់បង្ហាញជូនសាធារណៈជនទសន្សនានៅថ្ងៃទី១៤ និង១៥ ខែកុម្ភៈ នៅទីធ្លាខាងស្តាំដៃតារាងបាល់ទាត់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ចាប់ ពី ម៉ោង ៨ព្រឹកដល់ម៉ោង៥ល្ងាច។

ពិព័រណ៍​ផលិតផល​សហគមន៍​ខ្ញុំ ក្រោម​ពាក្យស្លោក «ការអភិវឌ្ឍ-ការច្នៃប្រឌិត-យុវជន»នេះ នឹង រៀបចំ ឡើង​ដោយ ​មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ក្នុង គោល បំណង ដើម្បី៖

  • បង្ហាញគំរូជោគជ័យនៃការអភិវឌ្ឍសហគមន៍

  • ការលើកកម្ពស់ផលិតផលសហគមន៍

  • ផ្សាភ្ជាប់និស្សិតជាមួយសហគមន៍មូលដ្ឋាន

  • បង្កើនការយល់ដឹងពីការអភិវឌ្ឍសហគមន៍ដោយមាននិរន្តភាព

  • បង្ហាញពីទំនាក់ទំនងរវាងការអភិវឌ្ឍន៍សហគមន៍ ការអភិវឌ្ឍសេដ្ឋកិច្ច និងការគ្រប់គ្រងធនធានធម្មជាតិ និងការ​អភិវឌ្ឍន៍ជាមួយផលិតផលសហគមន៍ដល់យុវជនកម្ពុជា

  • ការលើកទឹកចិត្តយុវជនក្នុងការចូលរួមការងារសង្គម

  • លើកទឹកចិត្តឲ្យនិស្សិតចេះរៀបចំព្រឹត្តិការណ៍នានានៅសហគមន៍របស់ពួកគេនាពេលអនាគត។

ក្នុងកម្មវិធីពិព័រណ៍ផលិតផលសហគមន៍ខ្ញុំ នេះផងដែរ ក៏មានការប្រកួតស៊ែលហ្វី ​Selfie ជាមួយ​ស្តង់​ពិព័រណ៍​ផលិតផល លែងល្បែងប្រជាប្រិយខ្មែរ​ ការសំដែងរបស់ក្រុមនិស្សិត និង ការ​ប្រគំ​តន្រ្តី​ទស្សនា​កម្សាន្ត។ ​

  ផលិតផលសហគមន៍ដែលនឹងចូលរួមតាំងពិព័រណ៍ រួមមានសូត្រនិងតម្បាញ១៥ស្តង់ សម្លាក់ និង​សូនរូប៨ស្តង់ ម្ហូបអាហារ៧ស្តង់ និងផលិតផលកែច្នៃពីធនធានក្នុងសហគមន៍ផ្សេងៗ១១ស្តង់ ដែលមក​ពី​សហគមន៍​ក្នុងខេត្តចំនួន១១។ ជាអាទិ៍ ខេត្តកណ្តាល កំពង់ចាម កំពង់ឆ្នាំង តាកែវ បាត់ដំបង ពោធិសាត់ ព្រៃវែង មណ្ឌលគិរី សៀមរាប ស្ទឹងត្រែង និងរាជធានីភ្នំពេញ។

ក្រុម​និស្សិតមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ សង្ឃឹម​យ៉ាង​មុត​មាំ​ថា ពិព័រណ៍ផលិតផលសហគមន៍ខ្ញុំនេះ នឹងចូល​រួម​លើកកម្ពស់ផលិតផលសហគមន៍ ចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដែលបានលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់យុវជន​នៃ​កម្ពុជា​៕          

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម