ឈុត​តុបតែង Razer ឃើញស្អាត​ចង់ទិញ​ឲ្យ​សង្សារ​ មើល​តម្លៃ​លែង​ចង់​លូក

  • 2018-02-14 04:31:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ទីផ្សារ​ប្រទេស​ថៃ​ក្រុមហ៊ុន Essence Resources Co., Ltd បាន​នាំ​យក​ឈុត​តុបតែង​សម្រាប់ Gamer នារីៗ ឲ្យ​ឈ្មោះ Razer Quartz Edition ដែល​មាន​លក់​ក្នុង​ចំនួន​កំណត់។​ ដើម្បី​អបអរ​ថ្ងៃ​បុណ្យ​សេចក្ដី​ស្រលាញ់​នា​ខែ​កុម្ភៈ ឈុត ៤ មុខ​រចនា​ពណ៌​ផ្កាឈូក​ស្រស់ លាយ​ឡំ​បែប Kitty ស្ថិត​ក្នុង​តម្លៃ​សរុប​ប្រហែល ៤៥០ ដុល្លារ ។​

ក្នុង​នោះ​មាន​ដូច​ជា:

  • Mouse ប្រភេទ Razer Lanchead TE – Quuartz Edition ថ្លៃ ២ ៩៩០ បាត (៩៥ ដុល្លារ)
  • Keyboard ប្រភេទ Razer BlackWidow Tournament Edition Chroma V2 – Quartz Edition ថ្លៃ ៤ ៩៩០ បាត (១៥៨ ដុល្លារ)
  • កាស​ក្តោប​ត្រចៀក​ប្រភេទ Razer Kraken Pro V2 – Quartz Edition ថ្លៃ ៣ ១៩០ បាត (១០០ ដុល្លារ)
  • ទ្រនាប់ Mouse ប្រភេទ Razer Invicta – Quartz Edtion ថ្លៃ ២ ៩៩០ បាត (៩៥ ដុល្លារ)

ចាប់​ផ្តើម​ដាក់​លក់​នា​ពាក់​កណ្តាល​ខែ​កុម្ភៈ ហើយ​សម្រាប់​អ្នក​ចាប់​អារម្មណ៍​លើ​កញ្ចប់​ផលិតផល​ Razer ទាំង​នេះ អាច​ទំនាក់ទំនង​បាន​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក facebook.com/OfficialRazerThailand

ប្រភព: https://techxcite.com/topic/28307.html

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា