CL សាទរអ្នក​គាំទ្រ​ខ្លួន​ម្នាក់ ខណៈ​ឈ្នះ​មេដាយ​មាស​ពីព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​

  • 2018-02-14 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនី​ជិះ​ស្គី​លើ​ទឹកកក​កូរ៉េ​កាត់​អាមេរិក​ Chloe Kim បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​ជា​ពន់ពេក​ ក្រោយ​ឈ្នះ​មេដាយ​មាស​ ពី​ការ​​ប្រកួត​វិញ្ញាសា​ជិះ​ស្គី​លើ​ទឹកកក​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ ឆ្នាំ​ ២០១៨ ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​យ៉ាង​ឱឡារិក​ក្នុង​ទីក្រុង​ Pyeong Chang ប្រទេស​កូរ៉េ​ខាង​ត្បូង។

អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​នោះ​ គឺ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ CL កំពូល​តារា​ចម្រៀង​ K-Pop បាន​បង្ហោះ​សារ​អបអរ​លើ​គណនី​ Instagram ចំពោះ​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​របស់​កីឡាការិនី​វ័យ​ ១៧​ឆ្នាំ​ Chloe Kim។

យុវតី​ជយលាភី​រូបនេះ​ គឺ​ជា​តំណាង​ក្រុម​របស់​សហរដ្ឋអាមេរិក​ ដោយ​ទទួល​បាន​ពិន្ទុ​ ៩៨.២៥​ ពី​ការ​ប្រកួត​ប្រជែង។ សម្រាប់​ជយលាភី​លេខ​ ៗ​បាន​ទៅ​លើ​កីឡាការិនី​ចិន​ Liu Jiayu ដែល​ទទួល​បាន​ ៨៩.៧៥​ពិន្ទុ និង​លេខ​ ៣​បាន​ទៅ​លើ​ កីឡាការិនី​អាមេរិក​ Ariel Gold មាន​ពិន្ទុ​ ៨៥.៧៥។

ដោយឡែក​ សម្រាប់​ម្ចាស់​មេដាយ​មាស​វិញ្ញាសា​ជិះស្គី​លើ​ទឹកកក​ ក៏​ជា​អ្នក​គាំទ្រ​របស់​ CL ម្នាក់​ដែរ​។ មាន​ម្ដង​នាង​ធ្លាប់​និយាយ​ក្នុង​បទសម្ភាសន៍​ថា​ ខ្លួន​តែង​ស្ដាប់​បទ​ចម្រៀង​របស់​ CL ជា​រឿយៗ ថែម​ទាំង​រាំ​ទៀត​ផង​មុន​នាង​ឡើង​ប្រកួតម្ដងៗ។

ដូចនេះ​ហើយ​ ដើម្បី​ជាការ​អបអរ​យុវតី​រូបនេះ​ CL ក៏​បាន​បង្ហោះ​រូប​១​សន្លឹក​លើ​គណនី​ Instagram របស់​ខ្លួន​ដោយ​បាន​សរសេរ​អម​ថា៖ “GZBz ធ្វើ​បាន​ល្អ​ណាស់"៕

ចុចអាន៖

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី