មាន​៣​ចំណុច​ធំ​ៗ​ ដែល​ធ្វើ​ឲ្យ​ក្រមា​ខ្មែរ​អាច​បំបែក​ឯតទគ្គកម្ម​ពិភពលោក​

  • 2018-02-14 02:38:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ​ឆ្នាំ២០១៨ នេះ​ កម្ពុជា​នឹង​រៀប​ចំ​ត្បាញ​ក្រមា​វែង​ជាង​គេ​ដើម្បី​បំបែក​ឯតទគ្គកម្ម​ពិភពលោក​ជា​ក្រមា​ដែល​វែង​ជាង​គេ​លើ​ពិភពលោក​ ​ដែល​រៀប​ចំ​នៅ​នៅ​វាល​មេរុ​ខាង​ជើង​ព្រះ​បរម​រាជវាំង​។

ចង់ដឹងប្រវត្តិក្រមាចុចអាន៖ ភ្លឺភ្នែក ពេលដឹងពីប្រ​វត្តិ​ក្រមាខ្មែរ

​លោក​ សាន​ វឌ្ឍនា ប្រធាន​ចលនា GoGo Cambodia បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ ក្រៅ​ពី​មាន​ប្រវែង​១ពាន់​ម៉ែត្រ​ដែល​ជា​ប្រវែង​ខាង​ Guinness world records តម្រូវ​ឲ្យ​ក្រមា​របស់​ខ្មែរ​យើង​នេះ​មាន​ចំណុច​ពិសេស​ធំ​២​ ថែមទៀត៖

១. មាន​អាយុ​តាំង​ពី​៣ ទៅ​៤​ពាន់​ឆ្នាំ​មុន​គ.ស

​២​. ត្បាញ​កី​តែ​មួយ​តែ​មាន​មនុស្ស​ត្បាញ​ច្រើន​។

ក្រមា​ដែល​គ្រោង​ត្បាញ​ដើម្បី​បំបែក​ឯតទគ្គកម្ម​ក្រមា​វែង​ជាង​គេ​លើ​ពិភពលោក​នេះ​មាន​បណ្ដោយ​​ប្រវែង​១ពាន់​ម៉ែត្រ​ និង​ទទឹង​៩៦​សង់ទីម៉ែត្រ។​

យុទ្ធនាការ​ក្រមា​ «ការ​បំបែក​ឯតទគ្គកម្ម​ក្រមា​វែង​ជាង​គេ​លើ​ពិភពលោក​» នេះ​ចាប់​ផ្ដើម​បើក​ជា​សាធារណៈ​ចូលរួម​ត្បាញ​ និង​ទស្សនា​ដោយ​មិន​មាន​រយៈពេល​​​កំណត់​​ចាប់​ថ្ងៃ​ទៅ​១៤​ ខែ​កុម្ភៈ​ ពី​ម៉ោង​៨ព្រឹក​ រហូត​ដល់​ម៉ោង ​៩​យប់​រៀង​រាល់​ថ្ងៃ​​៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី