សួង ស៊ីធឿន ពី​សម្ដែង​មិន​យក​លុយ​១រៀល មក​ជា​តួ​មាន​តម្លៃ​ខ្លួនខ្ពស់​មិន​គួរ​ជឿ​

  • 2018-02-14 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​អតីត Freshie កញ្ញា សួង ស៊ីធឿន បង្ហាញ​ក្ដី​សប្បាយ​រីករាយ​ជា​ខ្លាំង បន្ទាប់​ពី​ឃើញ​ទីផ្សារ​សិល្បៈ​របស់​ខ្លួន ហាក់​រីក​ចម្រើន​ខ្លាំង​ត្រឹម​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ មិន​ត្រឹម​តែ​សប្បាយ​រីក​រាយ​នឹង​ទីផ្សារ​កំពុង​ត្រូវ​ប៉ាន់ តារា​វ័យ​ក្មេង​រូប​នេះ ថែម​ទាំង​មាន​តម្លៃ​ខ្លួន​ខ្ពស់​មិន​គួរ​ឱ្យ​ជឿ​ថែម​ទៀត។

កញ្ញា សួង ស៊ីធឿន និយាយ​ថា ប្រមាណ​ជា​ជិត​មួយ​ឆ្នាំ​មុន កញ្ញា​សុំ​ត្រឹម​តែ​ថត​អាច​លេច​វត្តមាន​តាម​កញ្ចក់​ទូរទស្សន៍ ឬ​ក្នុង​ភាពយន្ត​ណា​មួយ​ប៉ុណ្ណោះ មិន​ប្រាថ្នា​ប្រាក់​កម្រៃ​នោះ​ទេ។ តែ​យ៉ាង​ណា អាច​ថា​ជា​ឱកាស ឬ​សំណាង​ក៏​ថា​បាន ដែល​នាង​អាច​ក្លាយ​ជា​តួ​ឯក​ក្នុង​រឿង ”សសរ​កន្លោង” របស់​ផលិតកម្ម ឥន្ទ្រា​និម្មិត មាន​ភាព​ល្បី​ល្បាញ​នា​ពេល​កន្លង​ទៅ ហើយ​បាន​ប្រែ​ក្លាយ​តារា​សម្ដែង​រូប​នេះ​ឱ្យ​មាន​ទីផ្សារ​ល្អ​មួយ​រំពេចន។

អតីត Freshie រូប​នេះ បញ្ជាក់​ថា​ក្រោយ​បញ្ចប់​រឿង”សសរ​កន្លោង​រួច” មាន​បណ្ដា​ផលិត​កម្ម និង​ក្រុមហ៊ុន​ជា​ច្រើន​ទាក់​ទង​ថត​ស្ប៉ត និង​សម្ដែង​ភាពយន្ត​នា​នា។ ក្នុង​នោះ​កញ្ញា​អះអាង​ថា តម្លៃ​ខ្លួន​របស់​នាង​បាន​ប្រែ​ក្លាយ​ពី សូន្យ​ឡើង​ដល់ ៣​ពាន់​ដុល្លារ​នា​ពេល​បច្ចុប្បន្ន។ កញ្ញា សួង ស៊ីធឿន ពិត​ជា​នឹក​ស្មាន​មិន​ដល់ ដោយ​ត្រឹម​រយៈពេល​ជាង ១​ឆ្នាំ​ប៉ុណ្ណោះ អាច​ប្រែ​ក្លាយ​ទីផ្សារ និង​តម្លៃ​ខ្លួន​ដល់​កម្រិត​នេះ។

កញ្ញា សួង ស៊ីធឿន ក្នុងថ្ងៃសម្ពោធរឿង «សសរកន្លោង»

យ៉ាង​ណា​ក៏​ដោយ តារា​សម្ដែង​វ័យ​ក្មេង​រូប​នេះ នៅ​តែ​ទទួល​ស្គាល់​ថា ការ​សម្ដែង​របស់​ខ្លួន​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ថែម​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព​ឱ្យ​កាន់​តែ​ប្រសើរ។ កញ្ញា​បាន​តាំង​ចិត្ត​ថា​ប្រឹង​ប្រែង​សម្ដែង មិន​ឱ្យ​អ្នក​គាំទ្រ​ខក​បំណង​នោះ​ទេ ចំពោះ​ភាពយន្ត​ក្រោយៗ​ទៀត។

បច្ចុប្បន្ន​កញ្ញា សួង ស៊ីធឿន កំពុង​មមាញឹក​ថត​ខារ៉ាអូខេ ភាពយន្ត និង​ស្ប៉ត​ឱ្យ​ក្រុមហ៊ុន​មួយ បន្ទាប់​ពី​កេរ្តិ៍​ឈ្មោះ​ត្រូវទ​ស្សនិកជន​ទទួល​ស្គាល់។ តារា​សម្ដែង​រូប​នេះ គឺ​ជា​អតីត Freshie ជំនាន់​ទី១៥ ដែល​ទើប​បោះ​ជំហាន​ចូល​សិល្បៈ បាន​ជាង ១ឆ្នាំ​ប៉ុណ្ណោះ។ ការ​ប្រឡង​ជា Freshie កញ្ញា​ជាប់​ត្រឹម Top 10 ដោយ​មិន​ទទួល​បាន​ចំណាត់​ថ្នាក់​អ្វី​ឡើយ៕

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម