ស៊ី​អារម្មណ៍​ណាស់ កុម្ម៉ង់ McLaren 570S Spider​ ពណ៌​​ក្រហម​ឆ្អិនឆ្អៅ​ ថ្ងៃ​​សេចក្តីស្រលាញ់

  • 2018-02-14 08:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​McLaren​ ​ប្រចាំ​ចក្រភព​អង់គ្លេស​បាន​ទទួល​ការ​កុម្ម៉ង់​ដ៏​ពិសេស​ពី​អតិថិជន​នូវ​ម៉ូដែល​ ​570s Spider​ ​ពណ៌​ក្រហម​ដ៏​ឆ្អិនឆ្អៅ​ ​ដែល​ពណ៌​នេះ​ក្រុមហ៊ុន​ឲ្យ​ឈ្មោះ​សម្គាល់​ថា​ ​Vermillion Red​ ​ដើម្បី​ជា​កាដូរ​ក្នុង​ឱកាស​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់។

មិន​ត្រឹម​មាន​ពណ៌​ក្រហម​តែ​ខ្លួន​ ​ប៉ុន្តែ​សូម្បី​ឆ្នូត​លើ​សំបក​កង់​ ​កៅអី​ ​ខ្សែក្រវាត់​ ​តាប្លូ​ ​ចង្កូត​ ​គឺ​សុទ្ធសឹងតែ​មាន​ពណ៌​​ក្រហម​ឆ្អិនឆ្អៅ​។ ចំពោះ​ម្ចាស់​ដែល​កុម្ម៉ង់​រថយន្ត​ ក្រុមហ៊ុន​មិន​បាន​បង្ហើប​នោះ​ទេ​ ​ប៉ុន្តែ​បង្ហាញ​ត្រឹម​ថា​វា​ជា​កាដូរ​សម្រាប់​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់។

McLaren 570S Spider​ ​បំពាក់​ដោយ​ម៉ាស៊ីន​ស៊ីឡាំង​ ​៨​ ​(V8)​ ​ចំណុះ​ ​៣,៨​ ​លីត្រ​ ​និង​មាន​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ប្រើ​ពេល​ ​៣,២​ ​វិនាទី​ ​និង​ពី​ ​០​ ​ដល់​ ​២០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ប្រើ​ពេល​ ​៩,៦​ ​វិនាទី​ ​ហើយ​អាច​រត់​ដល់​ល្បឿន​ ​៣២៨​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ McLaren 570s Spider​ ​តម្លៃ​លក់​នៅ​បរទេស​ប្រមាណ​ជាង​ ​២០​ ​ម៉ឺន​ដុល្លារ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ