ផលិតករ​វ័យ​ក្មេង​បញ្ចេញ​ស្នាដៃ​​លើក​ដំបូង​​​ចាយ​ទុន​ជិត​១០​ម៉ឺន​ដុល្លារ​​​

  • 2018-02-15 02:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​​​ ស៊ី​ស្ដា​ បាន​សម្ពោធ​ខ្សែភាពយន្ត​ខ្នាត​ធំ​​​របស់​ខ្លួន​​​ "ប៊ី​អាយ​ជី​​ និង​ខ្មោច​យក្ស​ធំ​" លើក​ដំបូង​ កាល​ពី​ល្ងាច​មិញ​នៅ​រោង​ភាព​យន្ត​​ Prime Cineplex ផ្សារ​ទំនើប​សុវណ្ណា​​​ ។ រឿង​ថ្មី​មួយ​នេះ​ចំណាយ​​ដើម​ទុន​ក្នុង​ការ​ផលិត​ជិត​១០​​ម៉ឺន​​ដុល្លារ​អាមេរិក​។

ឈី រដ្ឋា ចាងហ្វាង​ផលិតកម្ម​វ័យ​ក្មេង​

ឈី រដ្ឋា ​ចាងហ្វាង​ផលិតកម្ម​ ស៊ី​ស្ដា បាន​ឲ្យ​ដឹង​ថា​ រឿង​"ប៊ី​អាយ​ជី​ និង​ខ្មោច​យក្ស​ធំ​" ​​គឺ​ជា​ស្នាដៃ​ថ្មី​ទី​១​របស់​ខ្លួន​​​ ​ដោយ​ចាយ​ទុន​ក្នុង​ការ​ផលិត​​អស់​ជាង​ ៨ ម៉ឺន​ដុល្លារ​អាមេរិក​។ លោក​​ សង្ឃឹម​និង​ជឿជាក់​ថា​​​ភាពយន្ត​ខ្នាត​ធំ​​មួយ​នេះ​ នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​​ នៅ​ពេល​​ដាក់​បញ្ចាំង​​​​​។

​​អ្វី​ដែល​ពិសេស​​ក្នុង​រឿង​ "ប៊ី​អាយ​ជី​ និង​ខ្មោច​យក្ស​ធំ​" ​ក្រៅ​ពី​មាន​ឈ្មោះ​ជា​ចាងហ្វាង​ផលិតកម្ម​ និង​អ្នក​ដឹកនាំ​សម្ដែង​ហើយ​នោះ​ លោក ឈី រដ្ឋា ក៏​ជា​តួ​អង្គ​សំខាន់​នៅ​ក្នុង​រឿង​​ផង​ដែរ។ លោក​​ថា​៖​" និយាយ​ទៅ​រឿង​មួយ​នេះ​ជា​កម្លាំង​ញើស​ឈាម​ខ្ញុំ​ទាំង​អស់​ បន្ទាប់​ពី​ថត​ហើយ​គឺ​ខ្ញុំ​ជា​អ្នក​កាត់​​ត​វីដេអូ​ ម៉ា​ចប់​គឺ​ខ្ញុំ​ម្នាក់​ឯង​ទាំង​អស់"។

ឈី រដ្ឋា និង​ម្ចាស់​រោង​ភាព​យន្ត​ Prime Cineplex

រឿង​ "​ប៊ី​អាយ​ជី​ និង​ខ្មោច​យក្ស​ធំ​" គឺ​ជា​ខ្សែ​ភាព​យន្ត​​ខ្មោច​​​ភ័យ​រន្ធត់​លង​បន្លាច​​ ជាមួយ​ឈុត​ឆាក​​កំប្លែង​​ ស្នេហា​អូន​បង​ និង​​បង្កប់​ទៅ​ដោយ​អត្ថន័យ​អប់​រំ​ជា​ច្រើន​ មាន​ការ​ចូល​រួម​សម្ដែង​ដោយ​លោក ឈី រដ្ឋា អ្នកនាង សុខ សោម៉ាវត្តី លោក BIG នាយ ក្រូច និង​តារា​សម្ដែង​ប្រុស​ស្រី​​ផ្សេង​ទៀត​។

រឿង​ "ប៊ី​អាយ​ជី​ និង​ខ្មោច​យក្ស​ធំ​" នឹង​ដាក់​បញ្ចាំង​នៅ​​គ្រប់​រោង​ភាពយន្ត​ទំនើប​ៗ​​​ នៅ​ភ្នំពេញ​ និង​ខេត្ត​សៀម​រាប​ ថ្ងៃ​ទី​ ១៥​ ខែ កុម្ភៈ ឆ្នាំ ២០១៨ នេះ​ហើយ​៕​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម