ម៉េចចេះឆ្នាំនេះ Apple កើតមានបញ្ហាមួយទៀតពេលទទួលសារលើ iOS 11

  • 2018-02-16 01:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០១៨ នេះ​ប្រហែល​ជា​ឆ្នាំ​ស៊យ​របស់​ Apple ដោយសារ​បញ្ហា​កើត​មាន​លើ​ iOS 11 មិន​ចេះ​ចប់​។

បញ្ហា​ថ្មី​កើត​មាន​លើ​ iOS 11 ដោយ​ពេល​ចុច​ទទួល​សារ​ណា​មួយ​មាន​អក្សរ​ពិសេសៗ​ (ដូចជា​ @ $ %,... ) នឹង​គាំង​ទូរសព្ទ​ iPhone ហើយ​មិន​អាច​ចូល​ប្រើ​កម្មវិធី​សារ​បាន​ ដូចជា​ iMessages, WhatsApp, Facebook Messenger, Outlook, Gmail និង​ Twitter។ បញ្ហា​នេះ​កើត​មាន​លើ​ iPhone ជាច្រើន​ដំណើរការ​ប្រព័ន្ធ​ iOS 11.2.5។

វីដេអូ

ដើម្បី​អាច​ចូល​ប្រើ​កម្មវិធី​ iMessages ឬ​កម្មវិធី​ជជែក​កម្សាន្ត​ផ្សេង​ទៀត​ អ្នក​ត្រូវ​មាន​នរណា​ម្នាក់​ផ្ញើ​សារ​មួយ​ ហើយ​អ្នក​នឹង​ចូល​បាន​ រួច​គួរ​លុប​សារ​មាន​អក្សរ​ពិសេសៗ​ទាំង​នោះ​។

យ៉ាងណាមិញ​ កម្មវិធី​ Telegram និង​ Skype ក៏​ដូចជា​ iOS 11.3 ជំនាន់​ Beta ពុំ​មាន​ប៉ះពាល់​នោះ​ទេ​។

នេះ​មិនមែន​ជា​លើក​ដំបូង​នោះ​ទេ​ iOS ក៏​ធ្លាប់​គាំង​ដោយសារ​ អក្សរ​ពិសេស​, តំណ​ភ្ជាប់​ (Links URL) ឬ​វីដេអូ​ផង​ដែរ​។ ខែ​មុន​ តំណ​ភ្ជាប់​តែ​មួយ​ អាច​ធ្វើ​ឲ្យ​គាំង​ iPhone តែ​ Apple អាច​ដោះស្រាយ​ដោយ​ចេញ​នៅ​ iOS 11.2.5៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theverge   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី