គួរឲ្យច្រណែន! មកមើលសកម្មភាពដើរលេងថ្ងៃ Valentine របស់ Justin និង Selena
- 2018-02-16 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យច្រណែន! មកមើលសកម្មភាពដើរលេងថ្ងៃ Valentine របស់ Justin និង Selena
ចន្លោះមិនឃើញ
ទោះបីជាធ្លាប់មានបញ្ហាជាច្រើនយ៉ាងណា និងទំនាក់ទំនងអំពិលអំពែកចំពោះគូស្នេហ៍មួយគួរនេះក៏ដោយ លើកនេះគេសង្កេតឃើញថាអ្នកទាំងពីរដូចជា យកចិត្តដុកចំពោះគ្នាខ្លាំងខុសប្លែកពីពេលមុនៗ។
គូរស្នេហ៍មួយគូរនេះត្រូវគេប្រទះឃើញអង្គុយនៅក្នុងសណ្ឋាគារមួយឈ្មោះ Montage Hotel នៅទីក្រុង Los Angeles កាលពីយប់ថ្ងៃពុធ ដោយក្នុងរូបភាពបង្ហាញ Selena ថើប Justin យ៉ាងផ្អែមល្ហែម។
បន្ទាប់មកអ្នកទាំងពីរក៏ចំណាយពេលជាមួយគ្នា នៅព្រះវិហារយេស៊ូធ្វើឲ្យថ្ងៃ Valentine ពួកគេពិតជាពិសេសខ្លាំង។ Selena បានស្លៀកឈុតខ្មៅជាមួយនឹងអាវក្រៅ យ៉ាងសមរម្យ ខណៈពេល Justin ស្លៀកពាក់យ៉ាងសាមញ្ញគឺអាវយឺតជាមួយអាវបិតឡេវខាងក្រៅ និងខោជើងវែងពណ៌ទឹកដោះគោ។
មុនដឹងថ្ងៃនេះមកដល់អ្នកទាំងពីរ បានចំណាយពេលជាមួយជាច្រើនថ្ងៃមកហើយ ដោយត្រូវបានគេប្រទះឃើញចំណាយពេលចុងសប្ដាហ៍ជាមួយគ្នានៅឆ្នេរ Laguna Beach រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក៕
អានអត្ថបទ៖
គ្រាន់តែស្បែកជើងនិងរថយន្តជិះទៅ Gym របស់ Justin Bieber តម្លៃរាប់សែនដុល្លារ
មិនទាន់ដល់ ១៤កុម្ភៈផង Selena និង Justin នៅផ្អែមល្ហែមជាមួយគ្នាបាត់ទៅហើយ
ប្រទះឃើញ Justin និង Selena ទៅព្រលានយន្តហោះជាមួយគ្នាមុនថ្ងៃ ១៤កុម្ភៈ