កូន​ប្រុស​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​​តួ Olaf ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​ថ្មីៗ​នេះ

  • 2018-02-16 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Josh Gad ដែល​យើង​ធ្លាប់​ដឹង​ថា​ ជា​អ្នក​បញ្ចូល​សំឡេង​តួអង្គ Olaf ក្នុង​រឿង "Frozen” និង​ដើរ​តួ​ជា​តួអង្គ Gaston ក្នុង​រឿង "Beauty and the Beast” បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Twitter ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្មេង​ម្នាក់​ត្រូវ​ជា​កូន​ប្រុស​របស់​​មិត្ត​ជិតស្និទ្ធ​​ខ្លួន ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ពុធ។

Josh បាន​សរសេរ​ដូច្នេះ​ថា៖ "យប់​មិញ​ ខ្ញុំ​ទទួល​បាន​សារ​មួយ​ខណៈ​ពេល​កំពុង​គេង​ ថា​កូន​ប្រុស​របស់​មិត្ត​ខ្ញុំ​ម្នាក់​ទើប​តែ​បាន​ស្លាប់ ដោយ​សារ​របួស​គ្រាប់​កាំភ្លើង។ សេចក្ដី​ទុក​សង្រេង​និង​សោក​ស្ដាយ​ចំពោះ​គ្រួសារ​នេះ​នឹង​គ្រួសារ​ផ្សេងៗ​ទៀត​ដែល​បាន​ជួប​រឿង​នេះ​ គឺ​ធំ​ធេង​ខ្លាំង​ណាស់។ ខ្ញុំ​សោក​ស្ដាយ​ណាស់ ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​ ខ្ញុំ​សុំ​ទោស​ដែល​អ្នក​ដឹក​នាំ​របស់​យើង​គ្មាន​បាន​ការ​។ ខ្ញុំ​សោក​ស្ដាយ​ណាស់ ព្រោះ​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​អាច​នឹង​កើត​ឡើង​ម្ដង​ទៀត។"

ហេតុការណ៍​បាញ់​ប្រហារ​នៅ​វិទ្យាល័យ Marjory Stoneman Douglas នៅ​ទីក្រុង Parkland រដ្ឋ Florida បាន​ធ្វើ​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​១៧​នាក់​កាល​ពី​ថ្ងៃ​ពុធ។

គ្រាន់​តែ​ព័ត៌មាន​នេះ​បាន​ផ្ទុះ​ឡើង Josh ពិត​ជា​ខឹង​សម្បារ​និង​ពិបាក​ចិត្ត​ជា​ខ្លាំង ហើយ​សុំ​ទាម​ទារ​ឲ្យ​មាន​ច្បាប់​កាន់​តែ​តឹង​តែង​ពី​ការ​ប្រើ​ប្រាស់​អាវុធ។

ជន​សង្ស័យ​ឈ្មោះ​ Nikolas Cruz ត្រូវ​បាន​គេ​ចាប់​បាន​នឹង​កំពុង​តែ​ឃុំ​ខ្លួន៕

អាន​អត្ថបទ៖

ប្រភព៖ pagesix   ប្រែ​សម្រួល៖ ធារ៉ូ