ស្ងាត់​ៗ​ បាត់​ប៊ូតុង​មួយ​ពី​លទ្ធផល​ស្រាវជ្រាវ​រូបភាព​ របស់ Google

  • 2018-02-17 02:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google បាន​សម្រេច​ចិត្ត​លុប​ប៊ូតុង​ View Image ពី​លទ្ធផល​ស្រាវជ្រាវ​រូបភាព​ កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​។

ក្រុមហ៊ុន​ Google រង​ការ​ជជែក​ដេញ​ដោរ​ជា​យូរ​មក​ហើយ​ ពី​អ្នក​ថតរូប​ និង​អ្នក​បោះពុម្ព​ ដែល​មាន​អារម្មណ៍​ថា​ លទ្ធផល​ស្រាវជ្រាវ​រូបភាព​ អនុញ្ញាត​ឲ្យ​មនុស្ស​លួច​រូបភាព​ពួកគេ​។ ការ​លុប​ប៊ូតុង​នេះ​ ជា​ផ្នែក​មួយ​ក្នុង​ចំណោម​ការ​ផ្លាស់ប្ដូរ​ផ្សេង​ទៀត​ ឆ្លើយតប​នឹង​បញ្ហា​នេះ​។

ចំណុច​នេះ​មើល​ទៅ​ដូចជា​មិន​ទំនង​ ដោយសារ​រូបភាព​អាច​​ទាញ​យក​តាម​វិធី​ជា​ច្រើន​។

យ៉ាង​ណា​មិញ​ ការ​ឆ្លើយតប​នេះ​ អាច​ធ្វើ​ឲ្យ​មេធាវី​របស់​ Getty Images បាន​សប្បាយ​ចិត្ត​ខ្លះ​ដែរ​។

Google Image នៅ​តែ​អនុញ្ញាត​ឲ្យ​គេហទំព័រ​ផ្លាស់ប្ដូរ​រូបភាព​ដែល​បាន​រក្សាទុក​ជា​លក្ខណៈ​រូបភាព​ Thumbnails មាន​តំណ​ភ្ជាប់​ទៅ​កាន់​ទំព័រ​ដដែល​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://boingboing.net/2018/02/16/google-images-removes-view-i.html

អត្ថបទ៖ ប៊ុនធឿន