ទូរសព្ទ ១៥ ម៉ូដែល​ បញ្ចេញវិទ្យុសកម្មច្រើនជាងគេ

  • 2018-02-17 03:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ភ្នាក់ងារ​ដែល​ទទួល​ខុស​ត្រូវ​លើ​សុវត្ថិភាព​វិទ្យុសកម្ម​​របស់​ប្រទេស​អាល្លឺម៉ង់​បាន​​​​បញ្ចេញ​​តារាង​មួយ​ បង្ហាញ​អំពី​ម៉ូដែល​ស្មាតហ្វូន​ដែល​បញ្ចេញ​សារធាតុ​វិទ្យុ​សកម្ម​ច្រើន​ជាង​គេ​បំផុត។

តាម​រយៈ​បញ្ជី​ឃើញ​ថា​ OnePlus 5T ជា​ស្មាតហ្វូន​បញ្ចេញ​សារធាតុ​វិទ្យុ​សកម្ម​ច្រើន​ជាង​គេ​ តាម​ពី​ក្រោយ​ដោយ​ Huawei Mate 9។ បន្ថែម​ពី​នេះ​ Huawei និង Apple ​​មាន​​ស្មាតហ្វូន​បង្ហាញ​ខ្លួន​ក្នុង​បញ្ជី​ច្រើន​ជាង​គេ​ ដោយ​ Huawei មាន​ ៦ ម៉ូដែល​ និង Apple មាន​ ៣ ម៉ូដែល។

បញ្ជាក់​ថា​​លទ្ធ​នៃ​តារាង​ដែល​បង្ហាញ​ខាង​លើ​បាន​មក​ពី​ការ​ធ្វើ​តេស្ត​លើ​ស្មាតហ្វូន​គ្រប់​ស៊េរី​ម៉ូដែល​ ​គិត​នៅ​ត្រឹម​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧ ហើយ​គេ​ធ្វើ​តេស្ត​​ដោយ​លើ​ទូរសព្ទ​មក​និយាយ​ដាក់​ក្បែរ​ត្រចៀក​ និង​មិន​បាន​រាប់​បញ្ចូល​​ទូរសព្ទ​​​ប្រើ​ស៊ីម​ពីរ​​នោះ​ទេ។

ទោះ​បី​ជា​កន្លង​មក​ធ្លាប់​មាន​មតិ​លើក​ឡើង​ថា​វិទ្យុ​សកម្ម​ដែល​សាយ​ភាយ​ចេញ​ពី​ទូរសព្ទ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ ប៉ុន្តែ​តាម​រយៈ​​លទ្ធផល​​ថ្មី​ចុង​ក្រោយ​ នៃ​ការ​សិក្សា​រយៈពេល​ ២ ឆ្នាំ​ របស់​រដ្ឋបាល​ចំណីអាហារ​ និង​ឱសថ​​សហរដ្ឋអាមេរិក (FDA) បង្ហាញ​ថា​​វិទ្យុសកម្ម​មិន​​ផ្ដល់​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ឡើយ៕​​​​​​​​​​​​​​​​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម