ដឹង​ទេ​មួយ​ខែ​គួរ​សម្អាត​រថយន្ត​ប៉ុន្មាន​ដង​ទើប​ល្អ​?

  • 2018-02-18 02:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បាន​ចំណាយ​ថវិកា​ជាច្រើន​លើ​រថយន្ត​ រួម​ទាំង​ថ្លៃ​ថែទាំ​ ដូចជា​ការ​ផ្លាស់ប្ដូរ​ប្រេង​ ប្ដូរ​ស្បែក​ហ្វ្រាំង​ជាដើម។ ក្នុង​នោះ​ការ​លាង​សម្អាត​រថយន្ត​ ក៏​ជា​កត្តា​ចាំបាច់​មួយ​ដើម្បី​​អាច​ជួយ​បង្កើន​តម្លៃ​ពេល​អ្នក​ចង់​លក់​បន្ត​​វិញ​។

រថយន្ត​​ប្រឡាក់​ ដោយ​សារ​កត្តា​ជាច្រើន​រួមមាន​ ធូលី​ដី​ ភក់​ លាមក​បក្សី​ពី​លើ​ដំបូល​ ឬ​សូម្បី​តែ​សាកសព​សត្វ​ល្អិត​ សុទ្ធ​សឹង​តែ​មាន​ជាតិ​កាត់​។ អ្នក​ជំនាញ​ភាគច្រើន​ ណែនាំ​ឲ្យ​សម្អាត​រថយន្ត​ ២ សប្ដាហ៍​មួយ​ដង​

បើ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ច្រើន​ ទុក​ឬ​ប្រើ​រថយន្ត​នៅ​ជិត​មាត់សមុទ្រ​ គួរ​សម្អាត​ច្រើន​ដង​ជាង​នេះ​ ដោយសារ​ធូលី​ដី​មាន​ជាតិ​ប្រៃ​ អាច​ធ្វើ​ឲ្យ​ច្រេះ​សមាសធាតុ​របស់​រថយន្ត​ណាមួយ​បាន​។

ពិត​ណាស់​ ផ្នែក​រថយន្ត​មាន​ធូលី​ដី​ (មាន​ជាតិ​ប្រៃ​) ឬ​សាកសព​សត្វ​ល្អិត​ចូល​តិច​ នៅ​តែ​ត្រូវការ​សម្អាត​។ អ្នក​អាច​ប្រើ​ម៉ាស៊ីន​ផ្លុំ​ខ្យល់​ ធ្វើការ​សម្អាត​ ឬ​អាច​ដោះ​សម្ភារៈ​ចេញ​មក​សម្អាត​ យ៉ាង​ហោច​ណាស់​ ៣ ខែ​មួយ​ដង​ ។ ករណី​បើ​​អ្នក​ប្រើ​រថយន្ត​ទៅ​ឆ្ងាយ​ច្រើន​ អាច​ ២ខែ​មួយ​ដង​ ដើម្បី​រក្សា​គុណភាព​ផ្នែក​ខាងក្នុង​ផង​ដែរ​។

មួយ​វិញ​ទៀត​ ដើម្បី​ឲ្យ​ការ​សម្អាត​កាន់​តែ​មាន​ប្រសិទ្ធភាព​ នឹង​ជួយ​រក្សា​គុណភាព​រថយន្ត​ទាំង​ផ្នែក​ខាងក្នុង​ និង​ខាងក្រៅ​ បាន​យូរ​អង្វែង​ អ្នក​គួរ​ធ្វើការ​ប៉ូលា​រថយន្ត​ចេញ​ យ៉ាង​ហោច​ណាស់​ ពីរ​ដង​ ក្នុង​មួយ​ឆ្នាំ​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ howstuffworks   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម