Nubia Z សេរ៊ី​ថ្មី មិន​ទាន់​ប្រកាស​ផង ស្ទង់​កម្លាំង​ម៉ាស៊ីន​ឃើញ​ខ្លាំង​ជាង Galaxy S9+

  • 2018-02-18 02:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​ម៉ូឌែល Nubia Z17 ឬ Z17S បាន​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​អន្តរជាតិ ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទាំង​ដែល​ជា​ពពួក​ស្មាតហ្វូន​ធន់​ខ្ពស់​មាន​ប្រើ​ឈីប Snapdragon 835 ហើយ​ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន ZTE ក៏​មិន​បោះបង់ ដោយ​មាន​គម្រោង​ដាក់​បង្ហាញ​សេរ៊ី​ថ្មី​មួយ​ទៀត​មាន​កំណែ​ម៉ាស៊ីន​លេខ NX606J។

រូបតំណាងកម្លាំងម៉ាស៊ីន NX606J

តាម​ការ​រំពឹង​ទុក​អាច​ឲ្យ​ឈ្មោះ **Nubia Z19** ហើយ​បើ​តាម​ការ​វាស់​ស្ទង់​កម្លាំង​ម៉ាស៊ីន​ពី​កម្មវិធី AnTuTu ម៉ូឌែល​ក្រោយ​នេះ នឹង​ប្រើ​ RAM ដល់ 6GB និង​អង្គ​ផ្ទុក 32GB ហើយ​មាន​អេក្រង់ FullHD+ កម្រិត 2 160x1 080 ភីកសែល ដោយ​រត់​លើ Android 8.0 Oreo។

រូបតំណាងកម្លាំងម៉ាស៊ីន SM-G9650

ចំណុច​ពិសេស​ម្យ៉ាង​ពិន្ទុ​វាយ​តម្លៃ​សរុប​នៃ Nubia Z19 ហក់​ខ្ពស់​ដល់ ២៧១ ៦៧៤ ពិន្ទុ វ៉ា​ដាច់​បន្តិច​ធៀប​ Galaxy S9+ ដែល​កន្លង​ទៅ​មាន​ការ​លេចចេញ​ដូច​គ្នា ហើយ​ទទួល​បាន​ត្រឹម ២៦៥ ២៥៧ ពិន្ទុ​ ប៉ុណ្ណោះ។​ គ្មាន​ការ​បង្ហើប​ច្បាស់លាស់​ជុំវិញ​ថ្ងៃ​បរិច្ឆេទ​បង្ហាញ​ខ្លួន គ្រាន់​ទំនង​ជា​នឹង​លេច​មុខ​លឿន​ជាង​ឆ្នាំ​ទៅ អាច​ថា​ជា​ក្នុង​ពិព័រណ៍ MWC 2018 អំឡុង​ចុង​ខែ​កុម្ភៈ​នេះ ខុស​ពី​ម៉ូដែល Z17 ពន្យារ​ពេល​ដល់​ខែ​មិថុនា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly | Gizchina   ប្រែ​សម្រួល៖ កៅ រក្សា