“Black Panther” ចំណូល​ខ្ទង់​រយ​លាន​ដុល្លារ បំបែក​ឯកត្តកម្ម​រឿង​រក​ចំណូល​ច្រើន​បំផុត​ខែ​កុម្ភៈ

  • 2018-02-19 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ថ្មី​របស់ Marvel “Black Panther” បាន​បំបែក​ឯកត្តកម្ម​ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​បំផុត​ប្រចាំ​ខែ​កុម្ភៈ​​ គ្រប់​សម័យ​កាល​នៅ​ Box Office ដែល​ធ្លាប់​កាន់​កាប់​ដោយ​ភាពយន្ត "Deadpool”។ បន្ទាប់​ពី​មាន​ការ​រង​ចាំ​ទស្សនា​យ៉ាង​យូរ ភាពយន្ត​ពិត​ជា​ទទួល​បាន​ភាព​ជោគជ័យ​ យ៉ាង​ខ្លាំង​មិន​ធម្មតា​​ដោយ​រក​ចំណូល​បាន​ដល់​ទៅ​ ១៩២​លាន​ដុល្លារ ក្នុង​រយៈ​ពេល​តែ​៣​ថ្ងៃ​ចុង​សប្ដាហ៍។​

“Black Panther” ជា​ប្រភេទ​ភាពយន្ត​បែប​ Super Heroes ដែល​បង្ហាញ​ពី​វប្បធម៌​របស់​​ប្រជាជន​រស់​នៅ​ប៉ែក​ទ្វី​ប​អាហ្វ្រិក​ និង​បង្ហាញ​ពី​បច្ចេកវិទ្យា​ទំនើប​មិន​ធម្មតា។ ភាពយន្ត​នេះ​​ពោរពេញ​ទៅ​ដោយ​ឈុត​ឆាក​ប្លែកៗ និង​វាយ​ប្រហារ​យ៉ាង​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​ខក​ចិត្ត​ និង​រំភើប​ស្ទើរ​តែ​គ្រប់​នាទី។

​នេះ​ជា​បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ប្រចាំ​សប្ដាហ៍៖

១០. “Samson” ប្រាក់​ចំណូល ២​លាន​ដុល្លារ

៩. “Winchester” ប្រាក់​ចំណូល​ ២,២​លាន​ដុល្លារ

៨. “Maze Runner: The Death Cure” ប្រាក់​ចំណូល ២,៥​លាន​ដុល្លារ

៧. “Early Man” ប្រាក់​ចំណូល ៣,២​លាន​ដុល្លារ

៦. “The Greatest Showman” ប្រាក់​ចំណូល ៥,១​លាន​ដុល្លារ​

៥. “The 15:17 to Paris” ប្រាក់​ចំណូល​៧,៧​លាន​ដុល្លារ

៤. “Jumanji: Welcome to the Jungle” ប្រាក់​ចំណូល ៧,៩​លាន​ដុល្លារ

៣. “Fifty Shades Freed” ប្រាក់​ចំណូល​ ១៦,៩​លាន​ដុល្លារ

២. “Peter Rabbit” ប្រាក់​ចំណូល ១៧,៣​លាន​ដុល្លារ

១. “Black Panther” ប្រាក់​ចំណូល ១៩២​លាន​ដុល្លារ

បណ្ដា​ Trailer ភាពយន្ត​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ