សាហាវ! តារា Cosplay ជនជាតិជប៉ុនម្នាក់រកលុយបានរាប់ពាន់ដុល្លារក្នុង១ ម៉ោង
- 2018-02-19 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាហាវ! តារា Cosplay ជនជាតិជប៉ុនម្នាក់រកលុយបានរាប់ពាន់ដុល្លារក្នុង១ ម៉ោង
ចន្លោះមិនឃើញ
ស្ត្រីស្រស់ស្អាតម្នាក់ឈ្មោះ Enako ដែលជាតារា Cosplay ដ៏មានប្រជាប្រិយភាពរបស់ប្រទេសជប៉ុន បានបើកបង្ហាញប្រាប់ថា នាងអាចរកបានចំណូលពីការងារមួយនេះជាង ២ ០០០ដុល្លារ ក្នុងរយៈពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ។
តារាប្រចាំបណ្ដាញសង្គមមានវ័យ ២៤ ឆ្នាំរូបនេះ បានបញ្ជាក់ថា កាលពី២ឆ្នាំមុន ប្រាក់ចំណូលប្រចាំខែរបស់នាងទទួលបាន ១លានយ័ន (៩ ២៨០ដុល្លារ) ក្នុង១ខែ។
ប៉ុន្តែក្រោយមក នាងបានអញ្ជើញឲ្យធ្វើជាតារាម៉ូដែលសម្រាប់កម្មវិធី cosplay ផ្សេងៗគ្នាជាច្រើន ដែលនាងអាចរកប្រាក់ចំណូលបានជាង ១០លានយ័ន (៩ ០៩០០ដុល្លារ) សម្រាប់តែក្នុងខែធ្នូតែប៉ុណ្ណោះ។
បើតាមវិបសាយ Soranews24 បានឲ្យដឹងថា ប្រាក់ចំណូលរបស់នាងកើនឡើងទៅតាមកម្មវិធីធំៗដូចជាកម្មវិធី "The Winter Edition of Comiket” ជាដើម។ ហើយដោយសារតែប្រជាប្រិយភាពនាងកាន់តែកើនឡើងខ្លាំងឡើងនោះ នាង Enako ក៏បានចំណាយពេលរបស់នាងដោយចូលរួមក្នុងសេវាកម្ម Live streaming ផងដែរ។
ក្នុងនោះដែរ នាងប្រើប្រាស់កម្មវិធី "Live.me” ដែលជាកម្មវិធី live streaming ក្នុងតំបន់។ ហើយតាមរយៈកម្មវិធីមួយនេះដែរ នាងបានប្រាប់ថានាងអាចរកចំណូលបានរហូតដល់ ២សែនយ័ន (១ ៨៥៦ដុល្លារ) ក្នុងរយៈពេលតែ១ម៉ោងប៉ុណ្ណោះ។
ក្រៅពីមុខរបរនេះ នាងក៏បានរកប្រាក់ចំណូលបន្ថែមដោយការលក់របស់របរផ្ទាល់ខ្លួនផ្សេងៗដូចជា ខ្នើយអោបដែលមានទំហំប៉ុនខ្លួនដោយមានរូបនាងនៅលើនោះជាដើម ហើយការលក់របស់របរទាំងនេះក៏ទទួលបានការគាំទ្រខ្លាំងក្លាដែរ៕
ចុចអាន៖
ម៉ូដសក់ចម្លែកៗរបស់តួស្រីក្នុងរឿងចិនបុរាណ ឃើញហើយកប់យោបល់
ទប់់សំណើចមិនជាប់ បើឃើញរូបគំនូរអាក្រក់របស់តារាល្បីៗ ច្នៃដោយអ្នកគាំទ្រ