Emma Watson ទើប​តែ​បរិច្ចាគ​ទឹក​ប្រាក់ ១,៤​លាន​ដុល្លារ​ចំពោះ​គម្រោង​មួយ

  • 2018-02-19 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​គួរ​ឲ្យ​ស្រឡាញ់ Emma Watson បាន​ចូល​រួម​ជាមួយ​ប្រជាជន​ដែល​ធ្លាប់​រង​គ្រោះ​ដោយ​ការ​បៀតបៀន​ផ្លូវ​ភេទ ដោយ​បរិច្ចាគ​ទឹក​ប្រាក់​ជា​ច្រើន​ទៅ​ឲ្យ​ស្ថាប័ន​មួយ​នៅ​ប្រទេស​អង់គ្លេស។ គម្រោង "Justice and Equility Fund” ទើប​តែ​បាន​បង្កើត​ឡើង​ ហើយ​តួ​រឿង "Harry Potter” រួប​នេះ​បាន​ផ្ដល់​ទឹក​ប្រាក់​ផ្ទាល់​ខ្លួន ១,៤លាន​ដុល្លារ​ភ្លាមៗ។

បើ​យោង​ទៅ​តាម​គេហទំព័រ​របស់ GoFundMe page របស់​ស្ថាប័ន​នេះ​ ត្រូវ​បាន​ឲ្យ​ដឹង​ថា​ជា​គម្រោង​ទទួល​ឥទ្ធិពល​ពី​ ចលនា​ជម្នះ​ការ​បៀតបៀន​ផ្លូវ​ភេទ #Metoo, TIME'S UP, Ni Nunca Mas, និង #lifeinleggings ជាដើម។ ទឹក​ប្រាក់​ជាង​២​លាន​ដុល្លារ ត្រូវ​បាន​គេ​ប្រមូល​បាន​ ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​ក្នុង​បេសកកម្ម បំបាត់​ការ​បៀតបៀន​ផ្លូវ​ភេទ គ្រប់​បែប​យ៉ាង​ទាំង​នៅ​ក្នុង​ពិភព​សិល្បៈ ឬ​កន្លែង​ប្រកប​ការងារ​ផ្សេងៗ​ទាំង​ស្រុង​នៅ​ក្នុង​សង្គម​នៃ​ការ​រស់​នៅ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គម្រោង​នេះ ក៏​បាន​ចូលរួម​ពី​សំណាក់​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា Keira Knightley, Tom Hiddleston, Claire Foy, Sophie Okonedo, Naomie Harris និង Carey Mulligan៕

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ