មក​ដឹង​ពី​ទេព​កោសល្យ​សិល្បៈ​ពិសេសៗរបស់​បងប្អូន​ត្រកូល ចំរើន

  • 2018-02-20 03:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ចំរើន​ សុភា ចំរើន​ សុភ័ក្រ និងលោក ចំរើន ​តារា ជាបង​ប្អួន​ត្រកូល​ ចំរើន​ ដែល​មានជំនាញ​យ៉ាងប៉ិនប្រសប់ផ្នែក​សិល្បៈ​បុរាណ​ ជាពិសេសចែករំលែក​​ចំណេះ​ដឹង​គ្នា​ទៅវិញ​ទៅទៀត​ផង។

កញ្ញា ចំរើន​ សុភា

**​១. ចំរើន សុភា**

រៀម​ច្បង​​ក្នុង​គ្រួសារ នារី​សម្បុរ​ស្រ​អែម​ កញ្ញា​ ចម្រើន ​សុភា​ ជា​សិល្បការិនី​ដែលមាន​សមត្ថ​ភាព​សម្ដែង​សិល្បៈ​បុរាណ​សម័យ​យ៉ាង​ច្រើន​ទម្រង់ ទាំង​សម្ដែង​របាំ​ ​និង​ច្រៀង​​ ពិសេស​នាង​ក៏​អាច​ច្រៀង​ចម្រៀង​មហោរី​បាន​ដែរ​។

ត្បិត​ថា​ នាង​​បាន​បញ្ចប់​បរិញ្ញាបត្រ​ ជំនាញ​របាំប្រពៃណី​​​ នៅ​មហា​វិទ្យាល័យ​ នាដ​សា​ស្រ្ដ​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ និង​វិចិត្រ​​សិល្បៈ​ ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ សុភា​ អាចច្រៀង​មហោរី​ ដែល​ជាជំនាញ​របស់​ប្អូនស្រី សុភ័ក្រ​ និងអាចសម្ដែង​ល្ខោន​និយាយ​ របាំ​សហ​សម័យ​ដែល​ជា​ជំនាញ​របស់ប្អូនប្រុស ដារ៉ា​ តាមរយៈ​ការ​រៀន​ពីប្អូនៗខ្លួនបន្ថែម។

កញ្ញា ចំរើន​ សុភ័ក្រ

២. ចំរើន​ សុភ័ក្រ

តារា​ចម្រៀង​តូច​ច្រឡឹង​ប្រចាំ​ផលិត​កម្ម​រស្មី​ហង្ស​មាស នាង​ជា​អតីត​និសិ្សត​ នៅ​មហាវិទ្យាល័យ​​ដូតន្ត្រី​​ជំនាញ​មហោរី។ ស្រី​ស្អាត​រូប​នេះ​ ក៏​មាន​សមត្ថភាព​​អាច​រាំ​ទម្រង់​សិល្បៈ​របាំ​បុរាណ​ខ្មែរ​ និងរបាំ​ប្រពៃណី​បាន​ដែរ។ នាង​ធ្លាប់​ហ្វឹក​ហាត់​ និង​សម្ដែង​របាំ​បុរាណ​ ក្នុង​ក្រុម​កុមារ​បាសាក់​មុន​ក្លាយ​ជា​តារា​ចម្រៀង​តាម​រយៈ​ការ​ប្រឡង​ក្នុង​កម្មវិធី ​The Voice Cambodia ។ ជាពិសេស​នាង​ក៏​បាន​បន្ត​ហាត់​រៀន​ជាមួយ​បង​ប្អូន​នាង​ មាន​ដូចជា​ ជំនាញ​របាំ​ប្រពៃណី និងរបាំ​បុរាណ​។

ចំរើន​ ដារ៉ា

៣. ចំរើន​ ដារ៉ា

ប្អូនប្រុស​ពៅ​ដែល​កំពុង​រៀន​ជំនាញ​ល្ខោន​និយាយ គេ​ក៏​ចេះ​ជំនាញ​សិល្បៈ​ដែល​បងៗ​ខ្លួន​ចេះ​ផង​ដែរ​ ដូចជា​ច្រៀង​ម្រៀង​សម័យ ចម្រៀង​មហោរី និងរបាំ​ប្រជាប្រិយ​​ជាដើម​។ ក្រៅ​ពី​នេះ​កំលោះ​​សង្ហា​ម្នាក់​ នេះ​ក៏​មាន​សមត្ថភាព​រាំ​របាំ​សហ​សម័យ​យ៉ាង​ល្អ៕

អត្ថបទ៖ ច្រឹក ស្រីអូន

រូប​ភាពផ្ដល់សិទ្ធដោយ ចំរើន​ ដារ៉ា

អត្ថបទពេញនិយម