កប់! អ្នកជំនួញកូនពៅប្រចាំក្រុម BIGBANG បើកក្លឹបថ្មីមួយទៀតហើយ
- 2018-02-20 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់! អ្នកជំនួញកូនពៅប្រចាំក្រុម BIGBANG បើកក្លឹបថ្មីមួយទៀតហើយ
ចន្លោះមិនឃើញ
សមាជិកក្រុម Bigbang តារាចម្រៀង Seungri ពិតជាតារាចម្រៀងមួយរូបដែលសម្បូរទៅដោយមុខជំនួញជាច្រើននៅក្នុងដៃ ហើយថ្មីៗនេះ លោកទើបតែបើកក្លឹបថ្មីមួយទៀតដែលមានឈ្មោះថា "Burning Sun”។
ក្លឹប "Burning Sun” នេះដែរគឺមានទីតាំងស្ថិតនៅតំបន់ Yeoksam (Gangnam) ដែលជាតំបន់ដែលហ៊ឺហាជាងគេក្នុងប្រទេសកូរ៉េខាងត្បូង។
ក្លឹបកម្សាន្ត "Burning Sun” ត្រូវបានបើកនៅទីធ្លាខាងក្រោមនៃសណ្ឋាគារ Le Meridien។ ក្លឹបនេះដែរ បង្កើតឡើង ជំនួសក្លឹបចាស់មុនដែលធ្លាប់មាននៅទីនោះ។
ក្លឹបថ្មីនេះក៏ជាកន្លែងសម្រាប់ស្នាក់នៅដ៏ពិសេសរបស់ DJ ល្បីៗក្នុងទីក្រុងសេអ៊ូលដែរ ហើយនេះមិនរាប់គិតពីមិត្តល្បីៗទាំងអស់របស់ Seungri ដែលតែងមានវត្តមានក្នុងពិធីជប់លៀងម្ដងៗទេ។
គួររម្លឹកដែរថា "Burning Sun” មិនមែនជាក្លឹបដំបូងដែលតារាចម្រៀងរូបនេះបើកនោះទេ។ លោកក៏ជាម្ចាស់បារល្បី១កន្លែងដែលមានឈ្មោះថា "Monkey Museum”។ នៅទីនោះលោកមានលក់ស្រាសាំប៉ាញមួយប្រភេទ (Armand de Brignac) ដែលលក់ក្នុងតម្លៃរហូតដល់ ៨០ ០០០ដុល្លារឯណោះ។
ក្រៅពីបារនេះ លោកក៏មានបើកភោជនីយដ្ឋានជាច្រើនកន្លែងផ្សេងទៀត ទាំងក្នុងប្រទេសកូរ៉េ និងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី៕
ចុចអាន៖