Seungri និយាយ​យ៉ាង​ម៉េច​ខ្លះ​អំពី​ជីវិត​គូ​របស់​ខ្លួន?

  • 2018-02-04 03:45:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សមាជិក​ក្រុម​ចម្រៀង Big Bang, Seungri បាន​បង្ហាញ​ពី​គំនិត​លោក​សម្រាប់​បញ្ហា​ជីវិត​គូ​កាល​ពី​ម្សិល​មិញ​នេះ​នៅ​ក្នុង​កម្មវិធី​មួយ​ឈ្មោះ "Knowing Brothers”។

Seungri នៅ​ក្នុង​កម្មវិធី "Knowing Brothers"

ទោះ​បី​ជា​កម្មវិធី​នេះ​បាន​ថត​តាំង​ពី​ពីរ​បី​សប្ដាហ៍​កន្លង​​មក​ម៉េ្លះ ប៉ុន្តែ​ការ​ចាក់​ផ្សាយ​នេះ​គឺ​ជួន​ពេល​គ្នា​ជាមួយ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​សមាជិក​ក្រុម Taeyang តែ​ម្ដង។ នៅ​ក្នុង​កម្មវិធី​នេះ Seungri និង​ក្រុម​ចម្រៀង iKON ពី​ផលិតកម្ម YG គឺ​ជា​ភ្ញៀវ​កិត្តិយស​ ហើយ​នៅ​ក្នុង​វគ្គ​ឆ្លើយ​សំនួរ​ តារា​រូប​នេះ​បាន​ឆ្លើយ​ទាក់​ទង​នឹង​ការ​រៀប​ការ​របស់​ Taeyang ថា៖ "វា​មាន​រឿង​មួយ​ដែល​សមាជិក​ក្រុម​ចម្រៀង​ Big Bang ដែល​នឹង​រៀប​ការ​មុន​គេ​ Taeyang បាន​ស្នើ​សុំ​ឲ្យ​ខ្ញុំ​ធ្វើ។"

Seungri បន្ត​ថា៖​"Taeyang ប្រាប់​ខ្ញុំ​ឲ្យ​ធ្វើ​ឲ្យ​បាន​ល្អ​ចំពោះ​បទ​ចម្រៀង​អបអរសាទរ​។ ខ្ញុំ​សាក​សួរ​គាត់​ថា 'ហេតុ​អ្វី​បាន​ជា​ជ្រើស​រើស​ខ្ញុំ​ ព្រោះ​មាន​អ្នក​ចម្រៀង​ល្អ​ច្រើន​មិន​ខ្វះ?' ពេល​នោះ​ Taeyang បាន​ឆ្លើយ​តប​ថា​ 'ខ្ញុំ​ចង់​ឮ​សំឡេង​​ច្រៀង​ដ៏​ល្អ​បំផុត​របស់​ឯង​'។ ម្យ៉ាង​នៅ​ក្នុង​ផលិតកម្ម​ YG ខ្ញុំ​ជា​តារា​ចម្រៀង​ដែល​ច្រៀង​បទ​អបអរ​ជា​ញឹក​ញាប់។"

ចំពោះ​គំនិត​ពាក់ព័ន្ធ​នឹង​ការ​រៀប​ការ​ផ្ទាល់​ខ្លួន​វិញ​ Seungri បាន​ឆ្លើយ​តប​ថា៖​​"ខ្ញុំ​មិន​មាន​គម្រោង​រៀប​ការ​នៅ​ឡើយ​ទេ។ ប្រសិន​ជា​ជីវិត​គូរ​របស់​ខ្ញុំ​ដំណើរ​ការ​ល្អ, ពួក​យើង​តែង​តែ​ចេញ​ទៅ​ប្រទេស​ក្រៅ​ដើម្បី​ផ្សព្វ​ផ្សាយ​ដូច​ជា​ប្រទេស​ជប៉ុន, ប្រសិន​ជា​ដំណើរ​ការ​ល្អ​នៅ​ប្រទេស​ជប៉ុន, យើង​នឹង​ធ្វើ​ដំណើរ​បន្ត​ទៅ​ប្រទេស​ចិន​, ហើយ​ប្រសិន​ជា​ល្អ​នៅ​ប្រទេស​ចិន​ យើង​នឹង​ត្រូវ​ទៅ​ប្រទេស​មួយ​ទៀត​។ ម្យ៉ាង​វិញ​ទៀត​ ពេល​នេះ​ខ្ញុំ​មិន​ទាន់​មាន​សង្សារ​នៅ​ឡើយ"៕

អាន​អត្ថបទ៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម