ជ្រើសរើសដើមឈើណាមួយ នឹងបង្ហាញពីបំណងប្រាថ្នារបស់អ្នកក្នុងឆ្នាំថ្មីនេះ

  • 2018-02-20 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ គឺ​ជា​ដើមឈើ​មាន​ពណ៌​ស្រស់​ស្អាត​ទាំង ៩ ដែល​អាច​បង្ហាញ​ពី​ចរិត​លក្ខណៈ និង​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ឆ្នាំ​ថ្មី។ ចូរ​ព្យាយាម​ជ្រើសរើស​ដើមឈើ​ណាមួយ ដែល​អ្នក​ចាប់​អារម្មណ៍​បំផុត​ដូច​ខាង​ក្រោម ៖

១. ដើម Oak

អ្នក​ជា​មនុស្ស​ដែល​មើល​ឃើញ​ផ្នែក​វិជ្ជមាន​នៃ​បញ្ហា និង​រឿង​មិន​ល្អ។ ចំពោះ​អ្នក ជីវិត​គឺ​ជា​ការ​ស្វែង​រក​សេរីភាព និង​ដំណើរ​ផ្សង​ព្រេង ហើយ​អ្នក​ទទួល​យក​នូវ​អ្វី​ដែល​នឹង​កើត​ឡើង។ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ អ្នក​នឹង​ជួប​រឿង​សំខាន់ និង​សប្បាយ​ចិត្ត​ច្រើន ដោយ​សារ​តែ​អ្នក​បាន​បើក​ទូលាយ​ក្នុង​ការ​ផ្លាស់​ប្ដូរ។ ចូរ​ត្រៀម​ខ្លួន​សម្រាប់​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន​ពេញ​មួយ​ឆ្នាំ។

២. ដើម Larch

អ្នក​ជា​មនុស្ស​ដែល​មាន​សេរីភាព និង​ហោះ​ហើរ​ដូច​បក្សី​ដោយ​មិន​ងាក​មើល​ក្រោយ នៅ​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​ក្នុង​ការ​ធ្វើ​អ្វី​មួយ។ ក្នុង​ឆ្នាំ ២០១៨ នេះ អ្នក​គួរ​តែ​ផ្ដោត​លើ​អ្វី​មួយ​ឲ្យ​ខ្លាំង​ជាង​មុន ទើប​អាច​ទទួល​ជោគជ័យ។ ភាព​ឯករាជ្យ​ពី​ធម្មជាតិ​របស់​អ្នក នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​គោល​ដៅ ដែល​អ្នក​ខំ​ប្រឹង​ធ្វើ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។

៣. ដើម Maple

អ្នក​ជា​មនុស្ស​អារម្មណ៍​ច្រើន ដែល​ទទួល​ភាព​ឈឺ​ចាប់ និង​សប្បាយ​រីក​រាយ​ច្រើន​ជាង​អ្នក​ដទៃ។ អ្នក​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​គិត​ទៅ​លើ​រឿង​តូច​ៗ​ក្នុង​ជីវិត។ នៅ​ក្នុង​ឆ្នាំ​ថ្មី អ្នក​អាច​រំពឹង​ថា​នឹង​មាន​ដៃ​គូ​ស្នេហា​ម្នាក់ ដែល​អ្នក​នឹង​ទទួល​បទ​ពិសោធន៍​ថ្មី​ក្នុង​ជីវិត។

៤. ដើម Alder

អ្នក​តែងតែ​ជឿ​ជាក់​ថា ខ្លួន​ឯង​ជា​មនុស្ស​ខ្លាំង ហើយ​មាន​ភាព​សម​ហេតុ​ផល​និង​ជាក់​ស្ដែង​ក្នុង​ស្ថានភាព​លំបាក។ គុណសម្បត្តិ​ទាំង​នេះ ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​អាច​ពឹង​ពាក់​បាន និង​មាន​មនុស្ស​ជា​ច្រើន​ទុក​ចិត្ត​អ្នក។ ក្រៅ​ពី​នេះ អ្នក​ក៏​ជា​មនុស្ស​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ​ផង​ដែរ ដោយ​មិន​អោប​ដៃ​ឈ​មើល​នោះ​ទេ។ ក្នុង​ឆ្នាំ​ថ្មី​នេះ អ្នក​នឹង​ជួប​មនុស្ស​ម្នាក់​ដែល​ជឿ​ទុក​ចិត្ត​លើ​អំពើ​ល្អ​របស់​អ្នក ដូច្នេះ​ចូរ​កុំ​ឲ្យ​វា​រំលង​ទៅ​ ហើយ​ព្យាយាម​ធ្វើ​តាម​អារម្មណ៍​និង​អនុញ្ញាត​ឲ្យ​គេ​ចូល​ក្នុង​ជីវិត​របស់​អ្នក។

៥. ដើម Myrtle

អ្នក​ជា​មនុស្ស​ជឿ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​ជាង​សំណាង។ ដោយ​សារ​តែ​ អ្នក​ពឹង​ផ្អែក​លើ​ការងារ​ទាំង​ស្រុង អ្នក​តែង​តែ​ប្រាកដ​ថា​អ្វី​គ្រប់​យ៉ាង​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក។ ការ​បំពេញ​ភារ​កិច្ច​ទាន់​ពេល​វេលា ផ្តល់​ឱ្យ​អ្នក​នូវ​ការ​ពេញ​ចិត្ត​ច្រើន​ជាង​អ្វី​ៗ​ផ្សេង​ទៀត។ ក្នុង​ឆ្នាំ​ថ្មី​នេះ អ្នក​ទំនង​ជា​នឹង​ទទួល​បាន​ការ​ដំឡើង​ដំណែង ដែល​សាក​សម​នឹង​ញើស​ឈាម​ដែល​អ្នក​បាន​លះ​បង់។

៦. ដើម Plum

អ្នក​ជា​ប្រភេទ​មនុស្ស​ចូល​ចិត្ត​សន្តិភាព និង​ការ​ពិត ប៉ុន្តែ​ពេល​ខ្លះ​អ្នក​ចង់​នៅ​ម្នាក់​ឯង ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ពិភព​លោក​ខាង​ក្រៅ។ អ្នក​មាន​អារម្មណ៍​ថា អ្នក​ចង់​សម្រាក​ពី​ពិភពលោក​នេះ ដើម្បី​មាន​ពេល​ខ្លះ​សម្រាប់​ខ្លួន​ឯង។ ក្នុង​ ឆ្នាំ​នេះ​ អ្នក​នឹង​រក​ឃើញ​មនុស្ស​ម្នាក់​ ដែល​អ្នក​អាច​ផ្ដល់​ការ​ស្រឡាញ់​ទៅ​ឲ្យ​គេ​ដោយ​មិន​សោក​ស្តាយ​នោះ​ទេ។ អ្នក​នឹង​ដឹង​ពី​សារ​សំខាន់ ក្នុង​ការ​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ចូល​ក្នុង​ជីវិត​របស់​អ្នក។

៧. ដើម Linden

អ្នក​ជា​មនុស្ស​ចូល​ចិត្ត​វិភាគ និង​ព្យាយាម​ស្វែង​យល់​គ្រប់​ជ្រុង​នៃ​ជីវិត​តាម​ដែរ​អាច​ធ្វើ​បាន។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​អ្នក​យល់​ដឹង​ពី​ជីវិត ហើយ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ផ្ដល់​ទំនុក​ចិត្ត​មក​លើ​អ្នក។ ឆ្នាំ​នេះ អ្នក​ជួប​មនុស្ស​ម្នាក់​ដែល​យក​ចិត្ត​ទុក​ដាក់ និង​មាន​ទំនុក​ចិត្ត​ដូច​អ្នក​ដែរ។ ដោយ​សារ​តែ​មាន​អារម្មណ៍​ដូច​គ្នា អ្នក​ទាំង​ពីរ​នឹង​បង្កើត​ស្នេហា​មួយ​ដ៏​អស្ចារ្យ។

៨. ដើម Chestnut

អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ការ​សម្រាក និង​មាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់។ អ្នក​នឹង​ជួប​មនុស្ស​ម្នាក់​ដែល​ទទួល​យក​ភាព​សម​ហេតុ​សម​ផល ជា​ជាង​ការ​ប្រើប្រាស់​អារម្មណ៍។ ទោះ​បី​គេ ជា​មនុស្ស​សម​ហេតុ​សម​ផល​ក៏​ដោយ គេ​នឹង​តែង​តែ​ផ្ដល់​ទំនុក​ចិត្ត​ឲ្យ​អ្នក​។

៩. ដើម Willow

អ្នក​ជា​មនុស្ស​ដែល​ចូល​ក្នុង​សង្គម និង​មាន​ភាព​រំភើប​ក្នុង​ការ​ជួប​មនុស្ស​ថ្មី។ កត្តា​នេះ​ហើយ ធ្វើ​ឲ្យ​អ្នក​ទាក់​ទាញ​មនុស្ស​ជា​ច្រើន​ចូល​ក្នុង​ជីវិត។ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ អ្នក​នឹង​ទទួល​បាន​កិត្តិនាម​ដ៏​ល្អ ដែល​បាន​រំពឹង​ទុក​ជា​យូរ​មក​ហើយ៕

ចុចអាន ៖

ប្រភព៖ interesting-facts   ប្រែ​សម្រួល៖ រ័ត្ន