Will.i.am បង្ហើប​ថា​ Nicole Scherzinger អាច​ជា​សមាជិក​ថ្មី​របស់​ក្រុម​ចម្រៀង Black Eyed Peas

  • 2018-02-20 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សមាជិក​ក្រុម​ចម្រៀង The Pussycat Dolls អ្នក​នាង Nicole Scherzingerតាម​ពិត​ជា​សមាជិក​ដើម​ម្នាក់​ ដែល​តម្រូវ​ឲ្យ​ចូល​រួម​ជា​សមាជិក​ក្រុម Black Eyed Peas តាំង​ពី​ឆ្នាំ​២០០១​ មក​ម្ល៉េះ​ប៉ុន្តែ​តំណែង​នេះ​បាន​ធ្លាក់​ទៅ​លើ Fergie ជំនួស​វិញ។

លោក Will.i.am

ដោយ​សារ​តែ​ Will នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​​ជាមួយ​នឹង​ Nicole ហើយ​ក្រុម​ចម្រៀង​នេះ​កំពុង​តែ​ខ្វះ​សមាជិក​ម្នាក់​ផង​នោះ ថា​មិន​ត្រូវ​ពួក​គេ​អាច​នឹង​ចូល​ក្រុម​ជាមួយ​គ្នា​ក៏​ថា​បាន។

និយាយ​រឿង​ពាក់ព័ន្ធ​នឹង​ Fergie លោក Will បញ្ជាក់​ថា៖ "ពេល​នេះ​ក្រុម​យើង​មាន​សមាជិក​តែ​បី​រូប​ទេ។​ ខ្ញុំ​មិន​ដឹង​ពី​ហេតុផល​ដែល​ Fergie មិន​ចូល​រួម​ក្នុង​គម្រោង​ថ្មី​នេះ​ទេ។ អ្នក​គួរ​តែ​សាកសួរ Fergie បើ​សិន​បើ​ចង់​ដឹង​ច្បាស់។" តារា​រូប​នេះ​បន្ត​ថា៖ "ទោះ​បី​ជា​ពួក​យើង​គ្មាន Fergie ក៏​ពួក​យើង​នៅ​តែ​អាច​សម្រេច​គម្រោង​នេះ​បាន​ដែរ។"

ចំពោះ​ទំនាក់​ទំនង​របស់​លោក​ និង Nicole វិញ​ មេ​ក្រុម B.E.P រូប​នេះ​ប្រកាស​ថា​ពួក​គេ​ធ្លាប់​មាន​ការ​ប្រជុំ​ក្នុង​ក្រុម​ ហើយ​ពួក​គេ​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​បើ​សិន​ជា​ Nicole សម្រេច​ចិត្ត​មក​ជាមួយ​ពួក​គេ។

ចំពោះ​រឿង​រ៉ាវ​នៃ​ការ​ត្រលប់​មក​វិញ​របស់ P.C.D, Will បាន​និយាយ​ថា​ខ្លួន​បាន​សាក​សួរ​ Nicole រួច​ហើយ​ប៉ុន្តែ​នាង​មិន​បាន​ប្រកាស​អ្វី​ជា​ផ្លូវ​ការទេ។

Nicole Scherzinger

ពេល​នេះ Nicole កំពុង​តែ​នៅ​ក្នុង​ក្រុម​ជជែក​គ្នា​ (Group Chat) ក្នុង​កម្មវិធី​ទូរសព្ទ​ What's App ដែល​ក្នុង​នោះ​មាន​ទាំង​សមាជិក​ក្រុម​ទាំង​៣​រូប​ផង​ដែរ ប៉ុន្តែ​មិន​មាន Fergie នៅ​ជាមួយ​នោះ​ទេ។

ដូច្នេះ​ភាគរយ​ដែល​សមាជិក​គ្រោង​ដើម​របស់ B.E.P អាច​ត្រលប់​មក​វិញ​ពេល​នេះ​គឺ​មាន​ច្រើន​៕

អាន​អត្ថបទ៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី