Aaron Kwok ជំពាក់អាំងប៉ាវប្រជាជន​ទូទាំងហុងកុង​ជាង​ ២ទសវត្សរ៍ អត់​ខ្ចីឲ្យ

  • 2018-02-21 02:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​តួ​ស៊ុនអ៊ូខុង​ជំនាន់​ថ្មី​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​ច្រើន​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​នូវ​កាដូ​អាំងប៉ាវ​ ដែល​ខ្លួន​សន្យា​ថា​នឹង​ឲ្យ​អ្នក​គ្រប់​គ្នា។

បើ​តាម​វិបសាយ​ Sin Chew Daily តារា​ហុងកុង​ Aaron Kwok បាន​សន្យា​ជាមួយ​ប្រជាជន​ហុងកុង​ទាំង​អស់​កាលពី​អំឡុង​ឆ្នាំ​ ១៩៩៤​ ថា​គ្រប់​គ្នា​ដែល​នៅ​ក្នុង​ប្រទេស​នឹង​ទទួល​បាន​ អាំងប៉ាវ​ពី​លោក​ទាំង​អស់​ ក្រោយ​លោក​រៀបការ។ ប៉ុន្តែ​តាំង​ពី​ តារា​វ័យ​ ៥២ឆ្នាំ​រូបនេះ​ បាន​រៀបការ​ជាមួយ​តារា​សម្ដែង​ និង​ម៉ូដែល​វ័យ​ ៣០​ឆ្នាំ​ Moka Fang កាល​ពី​ខែ​មេសា ឆ្នាំ​ ២០១៧​មក​ ដូចជា​មិន​ទាន់​មានដំណឹង​អាំងប៉ាវ​ចេញ​ពី​លោក​សោះ។ ចំណែក​​មហាជន​ក៏​តែង​ព្យាយាម​រម្លឹក​លោក​ពី​សន្យា​នោះ​រហូត​ដែរ។

Aaron និង​ភរិយាក្នុង​ថ្ងៃ​រៀបការ

ទាក់ទង​នឹង​រឿង​នេះ​ដដែល​ មាន​មតិ​ខ្លះ​គិត​ថា​ ប្រហែល​ជា​ Aaron ភ្លេច​ហើយ​ ព្រោះ​វា​មាន​រយៈ​ពេល​យូរ​ដែរ​ ហើយ​ខ្លះ​គិត​លើក​ឡើង​ថា​ ប្រសិននៅ​ចាំ​ពី​ពាក្យ​សន្យា​នោះ​ លោក​នឹង​ត្រូវ​ត្រៀម​អាំងប៉ាវច្រើន​ ព្រោះ​ចំនួន​ប្រជាជន​ក្នុង​ទីក្រុង​ហុងកុង​បច្ចុប្បន្ន​កើន​ឡើង​គួរ​សម​ដែរ៕

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ យី សុធារី