ចង់​ចាប់​ផ្ដើម​ជំនួញ​តែ​មិន​ដឹង​ត្រូវ​ធ្វើ​ម៉េច​ គួរ​ចូល​រួម​សិក្ខាសាលា​​នេះ

  • 2018-02-21 04:43:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ចូលរួម​ចែក​រំលែក​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​នៃ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ដល់​អ្នក​​ជំនាន់​ថ្មី ក្រុម​ការងារ ​INSPIRED.Cambodia បាន​រៀប​ចំ​កម្មវិធី SPARK. រដូវ​កាល​ទី២ ក្រោម​ប្រធាន​បទ "រឿងរ៉ាវ​ជំរុញ​ទឹក​ចិត្ត​នៃ​ការ​ផ្ដើម​អាជីវកម្ម​”(The inspiring story behind every start-up)។ ការ​យល់​ច្បាស់​ពី រឿងរ៉ាវ​ទាំងនេះ​នឹង​ជួយ​ឲ្យ​អ្នក​​អាច​ត្រៀម​ខ្លួន​កាន់​តែ​ប្រសើរ​មុន​នឹង​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​។នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​តំណាង​ INSPIRED.Cambodia ។​​

លោក​បន្ត​ថា​៖ «ធម្មតា​ពេល​ឃើញ​មនុស្ស​ជា​ច្រើន​ជោគ​ជ័យ​ក្នុង​ជំនួញ​ជំរុញ​ឲ្យ​អ្នក​ក៏​ចង់​ចាប់​ផ្ដើម​ជំនួញ​ដែរ។ តែ​អ្នក​ក៏​ដឹង​ច្បាស់​ដែរ​ថា​ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​នេះ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ សំខាន់​នោះ​តើ​គួរ​ចាប់​ផ្ដើម​របៀប​ណា​​? ហើយ​អាច​ជួ​ប​ឧបសគ្គ​អ្វី​ខ្លះ?​។ ទាំង​នេះ​នឹង​ត្រូវ​បាន​ចែក​រំលែក​ក្នុង​សិក្ខា​សាលា​ SPARK.2 ដោយ​បុគ្គល​ជោគ​ជ័យ​ជា​ច្រើន»។

«វាគ្មិន​របស់​យើង​មាន​ Background ខាងជំនួញផ្សេងៗគ្នា នឹង​អាច​ចែក​រំលែក​នូវ​គំនិតល្អៗ និង​បទ​ពិសោធន៍​ថ្មីៗ ដល់​អ្នក​ចូល​រួម​តាម​រយៈ​ការ​និយាយ​ជា​សាធារណៈ និង​ការ​ពិភាក្សា​តុ​មូល​។ ក្រៅ​ពី​នេះ​ក៏​នឹង​មាន​ការ​ពិភាក្សា​​លម្អិត​​​​ជុំវិញ​ការ​ផ្ដួច​ផ្ដើម​បង្កើត​គំនិត​អាជីវកម្ម ការ​បង្កើត​ក្រុម​ការងារ​ ការ​ស្វែង​រក​ទុន​ដើម្បី​ចាប់​ផ្ដើម របៀប​គ្រប់​គ្រង​ជំនួញ និង​​ឧបសគ្គ​ក្នុង​ការ​ដំណើរ​ការ​ជាដើម​។​

ការ​និយាយ​ជា​សាធារណៈ​របស់​វាគ្មិន​ក្នុង​​កម្មវិធី​ SPARK. កាលពី ខែ​កញ្ញា ២០១៧

« សូម​កុំ​ចាប់​ផ្ដើម​ជំនួញ​ទាំង​ប្រថុយ​ប្រថាន។ ចូលរួម​សិក្ខាសាលា​យើង​ អ្នក​នឹង​បាន​ដឹង​​ពី​វិធី​សាស្ត្រ​ក្នុង​ការ​បង្កើត​អាជីវកម្ម ហើយ​រាល់​ចម្ងល់​របស់​អ្នក​នឹង​ត្រូវ​បាន​បក​ស្រាយ​ដោយ​ផ្ទាល់​ពី​វាគ្មិន​ដែល​មាន​បទពិសោធន៍​ក្រាស់​ក្រែង​ក្នុង​វិស័យ​នេះ ​ពិសេស​គឺ​អ្នក​​អាច​ជួប​សាកសួរ​ផ្ទាល់​ពី​គន្លឹះ​អាជីវកម្ម​ជោគជ័យ​​របស់​ពួកគេ​»។

ចាប់​អារម្មណ៍​ចង់​ចូល​រួម សូម​កក់​សំបុត្រ​ឥឡូវ​នេះ​ [សូមចុចទីនេះ(https://goo.gl/3PGa1Y)​

កម្មវិធី​ SPARK.កាលពី​ថ្ងៃ​ទី២ កញ្ញា ២០១៧
  • កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ​ ទី៤ ខែ មិនា ឆ្នាំ ២០១៨
  • ពេលវេលា៖ ម៉ោង​ ១ - ៥ រសៀល
  • ទីកន្លែង៖ Cambodia-Korea Cooperation Center (CKCC)
  • តម្លៃ​សំបុត្រ៖ ៣ដុល្លារ  ឬ ១២,០០០រៀល​
  • លេខ​ទំនាក់​ទំនង៖ 031 46 22 244 / 078 66 27 19 / 093 71 71 94
  • អ៊ីម៉ែល៖ spark@inspiredcambodia.com
  • ហ្វេសប៊ុក​ផេក​ ៖ INSPIRED.Cambodia / SPARK.PhnomPenh
  • អត្ថបទ​ទាក់​ទង​

តោះ! ចូលរួម​ SPARK.ផ្តើម​​​ពី​គំនិត​បង្កើត​​គម្រោង​​ចេញ​សកម្មភាព​ដើម្បី​សង្គម​    

ដោយ៖ ដេត លីដា