តារាហូលីវូដម្នាក់សារភាពអត់បាយ៧ថ្ងៃ ក្រោយលែងលះភរិយា
- 2018-02-21 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាហូលីវូដម្នាក់សារភាពអត់បាយ៧ថ្ងៃ ក្រោយលែងលះភរិយា
ចន្លោះមិនឃើញ
លោក Ashton Kutcher ដែលជាតារាសម្ដែងដ៏ល្បីឈ្មោះមួយរូបនៅហូលីវូដសារភាពថា ខ្លួនបានចំណាយពេល៧ថ្ងៃ ធ្វើដំណើរទៅកាន់ភ្នំដោយមិនញ៉ាំអាហារអ្វីទាំងអស់ គឺគ្រាន់តែផឹកទឹកតែនិងទឹកធម្មតាតែប៉ុណ្ណោះ។
តារាវ័យ៤០ឆ្នាំរូបនេះបាននិយាយនៅក្នុងកម្មវិធីជជែកកម្សាន្ត "Armchair Expert” ថា៖ "បន្ទាប់ពីខ្ញុំលែងលះភ្លាម ខ្ញុំធ្វើដំណើរទៅកាន់ភ្នំមួយអាទិត្យដោយខ្លួនឯង។ ខ្ញុំមិនយកអ្វីទៅតាមខ្លួនទាំងអស់ដូចជា កុំព្យូទ័រ ទូរស័ព្ទ ជាដើមគឺមានតែដបទឹកនិងទឹកតែសម្រាប់មួយអាទិត្យតែប៉ុណ្ណោះ។"
តារារូបនេះ បានបញ្ជាក់ជាខ្លួនមានអាការៈរវើរវាយដោយសារមិនញ៉ាំអាហារនៅថ្ងៃទី២ ប៉ុន្តែនិយាយបែបកំប្លែងថាខ្លួនពេញចិត្តនឹងអាការៈបែបនេះ។
នៅលើកំពូលភ្នំ Montana ដែលលោកបានឡើងទៅនោះ Ashton បានសរសេរឈ្មោះនូវរាល់អតីតគូស្នេហ៍ ដែលខ្លួនធ្លាប់ធ្វើខុសដាក់និងព្យាយាមកែប្រែខ្លួន។ នៅខណៈពេលនោះ តារារូបសង្ហានេះបានបែកបាក់ជាមួយភរិយា ដែលមានអាយុច្រើនជាង១៦ឆ្នាំ តារាសម្ដែង Demi Moore បន្ទាប់ពីនាងចាប់បានថា លោកក្បត់នាងជាមួយស្រីថ្មី។
ឥឡូវនេះ Ashton បានរៀបការជាមួយភរិយាថ្មី តារាសម្ដែង Mila Kunis និងមានកូនជាមួយគ្នាដល់ទី២រូប ហើយរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល៕
អានអត្ថបទ៖
មកស្គាល់តួស្រីឥណ្ឌាម្នាក់ កំពុងធ្វើឲ្យពិភពលោកឈ្លក់វង្វេងនឹងសម្រស់!
បណ្ដារូបថតកំពូលស៊ិចស៊ីតារាស្រីនៅហូលីវូដដើមឆ្នាំ ២០១៨
ឡូយខ្លាំង! Justin Bieber មានសាលពិព័រណ៍ពីខ្លួនផ្ទាល់នៅស្រុកកំណើតទៀត