កប់យោបល់! តារាឯកកូរ៉េថតរឿងភាគថ្មី ទាំងគ្មានសំលៀកបំពាក់

  • 2018-02-21 13:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងរឿងភាគថ្មី Should We Kiss First តារាសម្ដែង Kam Woosung បានថតនៅមុខកាមេរ៉ាដោយបង្ហាញខ្លួនទទេស្អាតគ្មានសំលៀកបំពាក់បិទបាំងបន្តិចឡើយ។ នេះប្រហែលជាតួសម្ដែងម្នាក់នេះ ព្យាយាមចង់បានប្លង់ដ៏ល្អសម្រាប់រឿងភាគថ្មីនេះហើយ។

រឿងShould We Kiss First ជារឿងភាគកូរ៉េថ្មីដែលទើបដាក់បញ្ចាំងនៅលើទូរទស្សន៍ SBS នៅថ្ងៃទី២០ ខែកុម្ភៈនេះ។ រឿងភាគថ្មីនេះ បានចាក់បញ្ចាំងអស់៤វគ្គហើយ។ នៅក្នុងវគ្គទី១ អ្នកទស្សនាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះឃើញតួឯកប្រុស Kam Woosung បង្ហាញខ្លួនទទេដោយគ្មានសំលៀកបំពាក់នៅមុខកាមេរ៉ា។ បើទោះជាមានផ្នែកខ្លះនៃរាងកាយគាត់ត្រូវបានបិតបាំង តែឈុតបែបនេះគឺពិតជាកម្រឃើញណាស់នៅក្នុងរឿងភាគទូរទស្សន៍។

ជាក់ស្ដែង ក្នុងឈុតពិសេសនេះគឺ តួឯកប្រុសចូលងូតទឹក ហើយមិនអាចបើកទ្វារចេញទៅក្រៅវិញបាន។ ដូច្នេះ តារា​រូប​នេះ ក៏ព្យាយាមបំបែកទ្វារ និងសុំជំនួយពីអ្នកជិតខាង។ ចំណែកខ្លឹមសាររឿង Should We Kiss Firstនេះវិញ គឺបង្ហាញពីក្ដីស្រលាញ់របស់យុវជន៤នាក់ ដែលបានបាត់បង់ជំនឿលើសេចក្ដីស្នេហា៕

#ទស្សនាវីដេអូនេះ

ប្រភព៖ kstarlive   ប្រែសម្រួល៖ សុខហួយ

អត្ថបទពេញនិយម