ក្បួន​ថត​រូប ១១ ចំណុច​​​នេះ​ អ្នក​ថត​រូប​ជើង​​​ចាស់-ថ្មី​អាច​សាកល្បង​​បាន​

  • 2018-02-23 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ថត​រូប​ មាន​រូបមន្ត​ ឬ​បច្ចេកទេស​ជាច្រើន​ ខ្លះ​ល្អ​ ខ្លះ​មិន​សូវ​ល្អ​ ដែលអាច​ជួយ​ដល់​ដំណើរការ​ថតរូប​ឲ្យ​មានភាពងាយស្រួល និងមានគុណភាពល្អបាន។ ទន្ទឹម​នឹង​នោះ​ បច្ចេកទេស​មួយ​ចំនួន​ ត្រូវការ​កែ​លម្អ​ខ្លះ​ ឬ​អាច​មើល​រំលង​តែ​ម្ដង​។

១. រូបមន្ត​ Rule Of Thirds

អ្នក​គួរ​ចេះ​ប្រើ​បច្ចេកទេស​នេះ​ ជាពិសេស​អ្នក​ថតរូប​ថ្មីៗ​។ រូបមន្ត​នេះ​ ប្រើ​ចាប់​ប្លង់​ Subject កំណត់​លើ​បន្ទាត់​ប្រសព្វ​គ្នា​ បាន​ពី​គំនូស​បន្ទាត់​បង្ហាញ​លើ​អេក្រង់​កាមេរ៉ា​។

តែអ្នក​អាច​ព្យាយាម​សម្លឹង​មើល​ធាតុ​គួរ​ឲ្យ​ចាប់អារម្មណ៍​ផ្សេងៗ​ក្នុង​ប្លង់​ ដូចជា​ទិដ្ឋភាព​ភ្នំ​ពេល​ព្រះអាទិត្យ​លិច​ ឬ​កុមារ​ងើប​ពី​ព្រលឹម​ អ្នក​អាច​តម្រៀប​ឲ្យ​មើល​ទៅ​ស៊ី​គ្នា​ល្អ រួច​អាច​ប្ដូរ​មក​វិញ​ កុំ​ឲ្យ​មើល​ទៅ​ស៊ី​គ្នា​។

២. កុំ​ដាក់​ Subject នៅ​កណ្ដាល​

រូបមន្ត​នេះ​ កំណត់​ Subject នៅ​កណ្ដាល​ ជា​វិធី​ល្អ​បង្ហាញ​ពី​នរណា​ម្នាក់​។ អ្នក​គ្រាន់​តែ​តម្រង់​ទៅ​ Subject ប្រាប់​ឲ្យ​ញញឹម​ រួច​ថត​តែ​ម្ដង​។

តែ​ អ្នក​អាច​សាកល្បង​ កំណត់​ Subject ខិត​ទៅ​ស្ដាំ​បន្តិច​ពី​ចំណុច​កណ្ដាល​ Frame ធ្វើ​ឲ្យ​រូបភាព​មើល​ទៅ​ប្លែក​ស្អាត​។

៣. កុំ​កំណត់​ទិដ្ឋភាព​ជើង​មេឃ​នៅ​ចំណុច​កណ្ដាល​ Frame

រូបមន្ត​នេះ​ប្រើ​ភាគច្រើន​លើ​ការ​ថតរូប​ទេសភាព​។

តែ​ មាន​ទិដ្ឋភាព​ជា​ច្រើន​​ ដែល​រូបភាព​ជើង​មេឃ​បង្ហាញ​បាន​ល្អ​នៅ​កណ្ដាល​ Frame។ អ្នក​គួរ​ប្រាកដ​ថា​ផ្ទៃ​មេឃ​ និង​ផ្ទៃដី​មាន​កម្រិត​ចាប់​អារម្មណ៍​ស្មើ​គ្នា​។

៤. បំពេញ​ Frame

ភាគច្រើន​ប្រើ​លើ​ការ​ថតរូប​លក្ខណៈ​ Portrait ថត​ Subject ឲ្យ​ពេញ​ Frame និង​កៀក​ល្អ​។ តែ​ រូបភាព​នឹង​បាត់បង់​ចំណុច​ទាក់ទាញ​មួយ​ចំនួន​ ជាពិសេស​ ពេល​អ្នក​ថត​សកម្មភាព​សត្វព្រៃ​ ក្មេងៗ​ ឬ​កីឡា​។

អ្នក​អាច​ថត​បន្ថែម​ធាតុ​សំខាន់ៗ​ចូល​ក្នុង​ Frame រួច​ចាំ​តម្រឹម​លើ​កុំព្យូទ័រ​។ បើ​អ្នក​តម្រឹម​លើ​កាមេរ៉ា​តែ​ម្ដង​ បើ​ខុស​ទំនង​ អ្នក​នឹង​ពិបាក​កែ​។

៥. Rule Of Odds

រូបមន្ត​នេះ​ ប្រើ​កំណត់​ចំនួន​លេខ​សេស​ សម្រាប់​ Subject បង្ហាញ​ក្នុង​ប្លង់​ ដែល​ផ្ដល់​ភាព​ងាយស្រួល​តម្រៀប​ឲ្យ​ស៊ី​គ្នា​ល្អ​។

មាន​វិធី​ច្រើន​ក្នុង​ការ​ថតរូប​មា​ន Subject ពីរ​។ អ្នក​អាច​សាកល្បង​ដាក់​ Subject នៅ​កម្រិត​រាក់​ និង​ជ្រៅ​ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ មួយ​ឃើញ​ច្បាស់​ជាង​។ ឬ អ្នក​អាច​កំណត់​មុំ​ផ្សេង​គ្នា​ ដើម្បី​ធ្វើ​ឲ្យ​ Subject ទាំងពីរ​ក្លាយ​ជា​ទម្រង់​តែ​មួយ​។ នេះ​ក៏​ជា​វិធី​ល្អ​ ក្នុង​ការ​ថតរូប​កូន​កំលោះ​កូន​ក្រមុំ​ផង​ដែរ​។

៦. ទុក​កន្លែង​ខ្លះ​លើ​ទិសដៅ​ Subject បែរ​ ឬ​បម្លាស់ទី​ទៅ​

ពេល​ Subject បែរ​ ឬ​ធ្វើ​ដំណើរការ​ទៅ​កាន់​ ទិស​ណា​មួយ​ អ្នក​គួរ​ទុក​កន្លែង​ទំនេរ​ក្នុង​ប្លង់​។ នេះ​ជា​រូបមន្ត​ល្អ​មួយ​បង្ហាញ​នូវ​គោលដៅ​របស់​ Subject។

តែ​ អ្នក​អាច​សាកល្បង​ ពេល​ Subject បែរ​ទៅ​ឆ្វេង​ កំណត់​រូប​ពួកគេ​នៅ​ខាងឆ្វេង​ ឬ​ពេល​ Subject បែរ​ទៅ​ស្ដាំ​ កំណត់​រូប​ពួកគេ​នៅ​ខាងស្ដាំ​វិញ​ ដើម្បី​ឃើញ​ពី​ភាព​ខុស​ប្លែក​បែប​ផ្សេង​។​

៧. ផ្ទៃ​ខាងក្រោយ​ព្រាល​ សម្រាប់​រូបថត​លក្ខណៈ​ Portraits

ទិដ្ឋភាព​ផ្ទៃ​ខាងក្រោយ​ព្រាល​ អាច​បន្ថែម​កម្រិត​ចាប់អារម្មណ៍​ទៅ​កាន់​ Subject ខាងមុខ​បាន​។

តែ​ អ្នក​អាច​ថត​បន្សំ​រវាង​រូបភាព​លក្ខណៈ​ Portraits និង​ទេសភាព​ ដោយ​ផ្ទៃ​ខាងក្រោយ​ និង​ផ្ទៃ​ខាងមុខ​បង្ហាញ​ច្បាស់​។ ការ​ថត​បែប​នេះ​ អ្នក​មិន​គួរ​ឲ្យ​មាន​ធាតុ​ផ្សេង​បង្ហាញ​នៅ​ផ្ទៃ​ខាងក្រោយ​នោះ​ទេ​។ ម្យ៉ាងទៀត​ បើ​អ្នក​ប្រើ​ Wide Lens មិន​គួរ​កំណត់​ Subject ​នៅ​គែម​ Frame ពេក​នោះ​ទេ​។

៨. រុញ​ទៅ​កាន់​ផ្នែក​ភ្លឺ​

ផ្អែក​លើ​តារាង​ Histogram គួរ​កំណត់​ទៅ​កាន់​ស្ដាំ​បំផុត​ (ផ្នែក​ដែល​ភ្លឺ​) ដើម្បី​ទទួល​បាន​ទិន្នន័យ​ភាគច្រើន​របស់​រូបភាព​។

តែ​ អ្នក​គួរ​ប្រើ​ Histogram ផ្អែក​លើ​ស្ថានភាព​ ដោយ​ពេល​ខ្លះ​ ការ​បន្ថយ​កម្រិត​ពន្លឺ​ (កុំ​កំណត់​ទៅ​ខាងស្ដាំ​ពេក​) អាច​ធ្វើ​ឲ្យ​រូបភាព​មើល​ទៅ​កាន់​តែ​ស្អាត​។

៩. កំណត់​ Exposure ឲ្យ​បាន​ត្រឹមត្រូវ​លើ​កាមេរ៉ា​

នេះ​មាន​ន័យ​ថា​ ធ្វើ​យ៉ាង​ណា​ប្រើ​ Settings ថត​លើ​កាមេរ៉ា​ឲ្យ​ល្អ​បំផុត​ ដើម្បី​ឲ្យ​រូបភាព​មើល​ទៅ​ស្អាត​។ ប៉ុន្តែ​ នៅ​ត្រូវការ​កែប្រែ​បន្ថែម​។

រូបភាព​ឃើញ​លើ​កាមេរ៉ា​ក្រោយ​ពេល​ថត​ អាច​ខុសគ្នា​ទៅ​នឹង​ RAW File ពិត​ ដោយ​អាស្រ័យ​លើ​ម៉ូដែល​កាមេរ៉ា​។

អ្នក​គួរ​កំណត់​ Exposure លើ​ទិដ្ឋភាព​ក្នុង​កាមេរ៉ា​ ក្នុង​កម្រិត​មួយ​ ដែល​អាច​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ពី​ File។ ដូច្នេះ​ការ​កែប្រែ​នឹង​កាន់​តែ​ងាយស្រួល​។

១០. កុំ​បំបាត់​ដៃ​ជើង​ Subject

រូបមន្ត​នេះ​មាន​ន័យ​ថា​ មិន​គួរ​តម្រឹម​បាត់​ដៃ​ជើង​ Subject នោះ​ទេ​។

តែ​ អ្នក​អាច​សាកល្បង​តម្រឹម​ត្រឹម​ចន្លោះ​សន្លាក់​ ដែល​បង្ហាញ​ទស្សនីយភាព​មួយ​បែប​ទៀត​។

១១. កុំ​ថតរូប​លក្ខណៈ​ Portrait ពេល​ថ្ងៃ​ត្រង់​

ពេល​ថ្ងៃ​ត្រង់​ ពន្លឺ​ព្រះអាទិត្យ​ជះ​ខ្លាំង​ ដែល​ពិបាក​ក្នុង​ការ​ថត​លក្ខណៈ​ Portrait ព្រោះ​ត្រូវការ​ពន្លឺ​លក្ខណៈ​ស្រទំ​។

តែ​ អ្នក​អាច​សាកល្បង​ ឲ្យ​ Subject ឈរ​ក្នុង​ស្រមោល​នៃ​ដើមឈើ​ ដោយ​មិន​ប្រឈម​នឹង​ពន្លឺ​ដោយ​ផ្ទាល់​។ នេះ​នឹង​ធ្វើ​ឲ្យ​ពន្លឺ​មើល​ទៅ​ស្រទំ​អាច​ថត​បាន​ស្អាត​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Improve Photography   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម