មេ Apple បង្ហើបយុទ្ធសាស្ត្រ ធ្វើឲ្យលុយរត់រកឯងៗ
- 2018-02-22 02:20:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Apple បង្ហើបយុទ្ធសាស្ត្រ ធ្វើឲ្យលុយរត់រកឯងៗ
ចន្លោះមិនឃើញ
ទស្សនាវដ្ដី Fast Company បានជ្រើសយកក្រុមហ៊ុន Apple ជាក្រុមហ៊ុនមានគំនិតច្នៃប្រឌិតជាងគេប្រចាំឆ្នាំ ២០១៨។ នៅពេលនេះទស្សនាវដ្ដីបានចេញផ្សាយបទសម្ភាសន៍មួយ ជាមួយនឹងនាយកប្រតិបត្តិក្រុមហ៊ុន Apple។
នៅក្នុងបទសម្ភាសន៍លោក Tim Cook បានមានប្រសាសន៍ថា Apple មិនមែនគិតលើការរកលុយជាធំនោះទេ ផ្ទុយទៅវិញគឺផ្ដោតលើការផលិតផលិតផលដែលជះឥទ្ធិពលដល់ការរស់នៅរបស់មនុស្ស។ ប្រសិនបើ Apple អាចធ្វើបែបនេះបាន នោះលុយ រួមទាំងប្រាក់ចំណេញ នឹងរត់រក (Apple) ដោយឯកឯង។ នាយកប្រតិបត្តិរូបនេះបានបញ្ជាក់ដែរថាតម្លៃដ៏ខ្ពស់នៃភាគហ៊ុនរបស់ Apple មិនមែនជាគោលដៅរបស់ក្រុមហ៊ុននោះទេ ប៉ុន្តែវាជាលទ្ធផលនៃការខិតខំរបស់ក្រុមហ៊ុន។
នៅក្នុងបទសម្ភាសន៍ដដែលលោក Tim Cook ក៏បាននិយាយអំពីការបង្កើតមុខងារ Face ID និងបានបញ្ជាក់ថា Apple ចាប់ផ្ដើមសិក្សាលើផលិតមួយរយៈពេល ៣ ទៅ ៤ ឆ្នាំមុននឹងធ្វើការប្រកាសចេញ ហើយផលិតផលខ្លះអាចប្រើពេលយូរជាងនេះ៕
ចុចអាន៖
Apple បង្ហាញ ៣ ក្បាច់ ដឹងតែត្រូវម៉ាច់ អ្នកចូលចិត្តថតរូប
សូម្បីមេ Apple ក៏បិទសិទ្ធិមិនឲ្យក្មួយបង្កើតលេង Facebook