ក្រោយ​ពី​ធាត់​ដូច​បាវ​ខ្សាច់​ ពេល​នេះ​សាន់ឆាយ​ប្រែមាន​រាង​ស្អាត​ដូច​ក្រមុំវិញ​ហើយ

  • 2018-02-22 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តួ​ស្រី​ “សាន់ឆាយ” មាន​ឈ្មោះ​ពិត​ Barbie Shu ជា​អ្នក​ម្ដាយ​របស់​កូន​ ២​នាក់​ ដែល​មាន​រាង​ធាត់​ទ្រលុកទ្រលន់​ ហើយ​មុខ​មូល​ដូច​ដួង​ខែ​កាល​ពី​មួយ​រយៈ​មុន ប៉ុន្តែ​ក្រោយ​មក​រាងពីក្រមុំ​របស់​នាងវិល​មកវិញហើយ។

ភរិយា​របស់​សហគ្រិន​ចិន Wang Xiaofei រូប​នេះ​បាន​ប្រែប្រួល​រាងរៅ​យ៉ាង​ស្រស់​សោភា​ ដូច​កាល​ពី​ក្រមុំ​ ក្រោយ​ស្រក​អស់​ជាង​ ១០​គីឡូក្នុង​រយៈពេល​ ១ខែ។ ពេល​នេះ​ Barbie កាន់​តែ​ស្រស់​ស្អាត​ ហើយ​បើ​ប្រៀប​ទៅ​នឹង​កាល​ពី​កើត​កូន​ទី​ ២​ហើយ​ភ្លាម​ សម្រស់នាង​ខុស​គ្នា​ឆ្ងាយ​ណាស់។ មួយ​វិញ​ទៀត​ នៅ​ពេល​ដែល​ស្គម​បែបនេះ​ កាន់​តែ​ធ្វើ​ឲ្យ​នាង​មាន​ទំនុក​ចិត្ត​ ក្នុង​ការ​ឈរ​ចំពោះ​មុខ​កាមេរ៉ា។

តារា​ស្រី​តៃវ៉ាន់​ ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​សាន់ឆាយ​រូបនេះ​ បាន​រៀបការ​ជាមួយ​ស្វាមី​ដែល​ជា​សហគ្រិន​ចិន​ កាល​ពី​ឆ្នាំ​ ២០១០។ រហូត​មក​ទល់​ពេល​នេះ​ នាង​មាន​កូន​ ២នាក់​ហើយ៕

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី