រំភើប! BIGBANG ចំណាយពេលជុំគ្នាមុន GD និង Taeyang ចូលបម្រើទ័ព
- 2018-02-23 02:06:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើប! BIGBANG ចំណាយពេលជុំគ្នាមុន GD និង Taeyang ចូលបម្រើទ័ព
ចន្លោះមិនឃើញ
ក្រុមចម្រៀង BIGBANG បានចំណាយពេលធ្វើពិធីជប់លៀងជាមួយគ្នា មុនពេលតារាចម្រៀង G-Dragon និង Taeyang ចូលទៅបម្រើកងទ័ព។
កាលពីថ្ងៃទី ២២ ខែកុម្ភៈ តារាចម្រៀងTaeyang បានបង្ហោះរូបភាពមួយចំនួនដែលបង្ហាញពីការជួបជុំគ្នារបស់សមាជិកក្នុងក្រុមរបស់លោក។ រូបភាពមួយក្នុងចំណោមនោះ បង្ហាញពីរូបនំដោយមានអក្សរ "BIGBANG Forever” នៅពីលើនោះ។ ចំណែករូបមួយទៀត បង្ហាញពីរូបថតរួមគ្នារបស់សមាជិកក្រុមទាំងអស់។
ចំណែកឯមិត្តភក្តិម្នាក់របស់ពួកគេដែលមានឈ្មោះថា Philip Chun ក៏បានចែកចាយរូបភាពជុំគ្នារបស់ក្រុមចម្រៀងដ៏ល្បីមួយនេះ ជាមួយនឹងពាក្យពេចន៍ខាងក្រោមរូបភាពថា៖ "សង្ឃឹមថាសមាជិកនីមួយៗនឹងមានសុខភាពល្អក្នុងពេលបំពេញកិច្ចជូនជាតិរបស់ពួកគេ"។
តារាចម្រៀង G-Dragon នឹងត្រូវចូលទៅបម្រើកងទ័ពនៅថ្ងៃទី ២៧ ខែកុម្ភៈនេះ ខណៈតារាចម្រៀង Taeyang នឹងត្រូវបំពេញភារកិច្ចជូនជាតិដូចគ្នានៅថ្ងៃទី ១២ ខែមិនាខាងមុខនេះ៕