ឈិត​ សុវណ្ណបញ្ញា និង​ ថេរ៉ាយុ ចាយ​លុយ​ក្បែរម៉ឺន​ដុល្លារ​ទៅ​លេង​អង់គ្លេស​​​

  • 2018-02-23 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ និង​វៀតណាម ​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ សុគន្ធ ថេរ៉ាយ និង ឈិត សុវណ្ណបញ្ញា បាន​ដឹក​ដៃ​គ្នា​ទៅ​លេង​​​ចក្រភព​អង់គ្លេស​​រយៈ​ពេល​​ ១០ ថ្ងៃ​ ចាយ​លុយ​អស់​ជិត​១​ម៉ឺន​ដុល្លារ​។

សុគន្ធ ថេរ៉ាយុ បាន​លើក​ឡើង​ថា លោក និង ឈិត សុវណ្ណបញ្ញា បាន​ចាយ​លុយ​​អស់​ម្នាក់​ ៤ ០០០ ដុល្លារ សរុប​ទាំង​ពីរ​នាក់​ ៨ ០០០​ដុល្លារ​ ​​​​សម្រាប់​ដំណើរ​កម្សាន្ត​​​មក​ប្រទេស​អង់គ្លេស​លើក​ដំបូង​ដោយ​បាន​ទៅ​ទស្សនា​​កន្លែង​កម្សាន្ត​ល្បី​​ៗ​ជា​ច្រើន​​​​នៃ​ប្រទេស​ក្នុង​​សហភាព​អឺរ៉ុប​មួយ​នេះ​។

ចំពោះការ​ចំណាយ​ម្នាក់​ ៤ ០០០ ដុល្លារ ​គឺ​គិត​​ទៅ​លើ​ថ្លៃ​ចាយ​វាយ​​ ដូច​ជា​ស្នាក់​នៅ​សណ្ឋាគារ​ ទទួល​ទាន​អាហារ​ និង​សំបុត្រ​យន្ត​ហោះ​​ជា​ដើម​។ សុគន្ធ ថេរ៉ាយុ ថា​៖​"និយាយ​ទៅ​ ៤០០០ ដុល្លារ​រយៈ​ពេល​១០ ថ្ងៃ​ហ្នឹង​ គឺ​យើង​សប្បាយ​អស់​ដៃ​តែ​ម្ដង​បង កុំ​បារម្ភ​ភ័យ​ខ្លាច​ថា​ចាយ​មិន​គ្រប់​ ប៉ុណ្ណឹង​ល្មម​​សម្រាប់​មនុស្ស​ម្នាក់​"។​

ក្នុង​ដំណើរ​កម្សាន្ត​​ទៅ​លេង​អង់គ្លេស​លើក​ដំបូង​​​​​​របស់​ សុគន្ធ ថេរ៉ាយុ និង ឈិត សុវណ្ណបញ្ញា អ្វី​ដែល​ធ្វើ​ឲ្យ​​មហា​ជន​ចាប់​អារម្មណ៍​នោះ​ អ្នក​ទាំង​ពីរ​​បាន​ថត​រូប​ជា​ច្រើន​សន្លឹក​ យ៉ាង​ផ្អែម​ល្ហែម​ជា​មួយ​គ្នា​ទៅ​​​បង្ហោះ​លើ​ហ្វេស​ប៊ុក​ រហូត​ធ្វើ​ឲ្យ​ហ្វេនៗ​មួយ​ចំនួន​គិត​ថា​ តារា​ចម្រៀង​រួម​ទ្រនំ​មួយ​គូ​នេះ​កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា​យ៉ាង​ជ្រាល​ជ្រៅ​ជាមួយ​គ្នា​​ទៀត​ផង​៕


អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ផ្ដល់ឲ្យ​​ ដោយ សុគន្ធ ថេរ៉ាយុ