មិន​ត្រឹម​តែ​ពូកែ​ស៊ុត​ទេ Salah ថែម​ទាំង​ពូកែ​សម្ដី​ទៀត

  • 2018-02-23 13:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Mohamad Salah ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា សុបិន​របស់​ខ្លួន​គឺ​ឈ្នះ​ពាន Premier League ប៉ុន្តែ​ក្លឹប​ដែល​ខ្លួន​ចង់​ឈ្នះ​ពាន​នេះ​ជាមួយ​គឺ​ ក្លឹប​ហង្ស​ក្រហម Liverpool។

កីឡាករ​អេហ្សីប​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ Football Focus ថា៖ "ខ្ញុំ​មក​ចូល​រួម​ Liverpool គឺ​ដើម្បី​ឈ្នះ​ពាន។ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ទៅ​អ្នក​គាំទ្រ​ក្លឹប​ថា ពួក​យើង​កំពុង​ខំ​ប្រឹង​ប្រែង​ ១០០ ភាគ​រយ ដើម្បី​ព្យាយាម​ឈ្នះ​ពាន​ឲ្យ​ក្លឹប"។

Salah បាន​និយាយ​ទៀត​ថា៖ "វា​មាន​រយៈ​ពេល​យូរ​មក​ហើយ ដែល​ក្លឹប​មិន​បាន​ឈ្នះ​ពាន Premier League។ បើ​ទោះ​ជា​ក្ដី​សុបិន​របស់​ខ្ញុំ​គឺ ការ​ឈ្នះ​ពាន​មួយ​នេះ ប៉ុន្តែ​ខ្ញុំ​ចង់​ឈ្នះ​វា​ជាមួយ Liverpool"។

ក្លឹប​ហង្ស​ក្រហម​មិន​ទាន់​បាន​លើក​ពាន​លីគ​កំពូល​អង់គ្លេស​ម្ដង​ឡើយ តាំង​ពី​​សម័យ​កាល Premier Leagueបាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ ១៩៩២ មក។

សូម​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​ចូល​រួម​ជាមួយ​ក្លឹប​ហង្ស​ក្រហម កាល​ទីផ្សារ​ដោះ​ដូរ​រដូវ​ក្ដៅ​ឆ្នាំ​មុន​មក Salah បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ។ គិតមក​ទល់​ពេល​នេះ កីឡាករ​អេហ្ស៊ីប​ស៊ុត​ចូល​បាន ២២​គ្រាប់​ហើយ ក្នុង​លីគ​កំពូល​អង់គ្លេស៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម