តារាថៃ ១០​រូប ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នកស្អាតស្អំជាងគេប្រចាំ​ពិភពសិល្បៈ

  • 2018-02-24 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដែត​ខ្លួន​លើ​វិថី​សិល្បៈ​ ងាយ​នឹង​រង​ព្យុះភ្លៀង​ព័ត៌មាន​អាស្រូវ​ណាស់​ ប៉ុន្តែ​ក៏​អាស្រ័យ​លើ​តារា​ៗដែរ។ តារា​ខ្លះ​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ តែ​ទន្ទឹម​នឹង​ភាព​ល្បី​ល្បាញ​ទាំង​នោះ​ ក៏​មាន​ដំណឹង​មិន​ល្អ​ខ្លះ​តាម​ហែហម​ពួកគេ​ដែរ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ មហាជន​ក៏​មាន​ការ​សរសើរ​អស់​ពី​ចិត្ត​ចំពោះ​តារា​ស្រី​ ១០​រូប​ខាង​ក្រោម​ដែរ ព្រោះ​អ្នក​ទាំង​នោះ​ តែង​មាន​ព័ត៌មាន​ល្អៗ​ជា​និច្ច ដែល​ស្ដែង​ចេញ​ពី​អំពើ​ល្អ​ដែល​ពួកគេ​បាន​សាង ដូចជា​ចូលរួម​ក្នុង​ការងារ​មនុស្ស​ធម៌​ជា​ច្រើន។

១. តារាសម្ដែង​ Cherry Khemupsorn

នាង​បាន​សម្រេច​លា​ឈប់​ពី​សិល្បៈ​មួយ​រយៈ​ ដើម្បី​ទុក​ពេល​ទៅ​ធ្វើ​ការ​ខ្លះ​សម្រាប់​សង្គម។

២. តារាសម្ដែង​ Aff Taksaorn

លើក​លែង​ព័ត៌មាន​បែក​គ្នា​ជាមួយ​ស្វាមី​ Aff ក៏​ត្រូវ​ចាត់​ទុក​ថា​ជា​តារា​ស្រី​ដែល​សម្បូរ​ព័ត៌មាន​ល្អៗ​ដែរ។

៣. តារាសម្ដែង​ Anne Thongprasom

បើ​និយាយ​ពី​ Anne វិញ​ អ្នក​គាំទ្រ​ចាត់​ទុក​ថា​ជា​រាជិនី​ប្រចាំ​ពិភពសិល្បៈ​ថៃ ព្រោះ​នាង​មិន​ដែល​មាន​ព័ត៌មាន​អាស្រូវ​ស្អុយ​ឈ្មោះ​ម្ដង​ណា​ឡើយ។

៤. តារាសម្ដែង​ Yui Jiranan

សម្រាប់​ Yui វិញ​ចូល​សិល្បៈ​អស់​រយៈ​ជាង​ ១០​ឆ្នាំ​ហើយ។ តារាស្រី​សុភាពរាបសារ​រូបនេះ​ មិន​ដែល​ប្រទះ​ព័ត៌មាន​មិន​ល្អ​ទេ ព្រោះ​នាង​មិន​ដែល​បង្ក​ជម្លោះ​ ឬ​មាន​បញ្ហា​ជាមួយ​បុគ្គល​នា​ម្នាក់​ឡើយ។

៥. តារាសម្ដែង​ Kik Mayurin

ឃើញ​តែ​ដើរ​តួ​ចិត្តអាក្រក់​ក្នុង​ភាពយន្ត​ជា​ច្រើន​ ប៉ុន្តែ​ Kik ជា​តារា​ស្រី​ដែល​ស្អាត​ស្អំ​ និង​មិនដែលឃើញ​ព័ត៌មាន​ណា​ចុះ​មិន​ល្អ​ពី​នាង​ទេ។

៦. តារាសម្ដែង​ Matt Peeranee

តារា​ថៃ​​កូន​កាត់​អឺរ៉ុប​នេះ​ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក​ Hi So Pat អស់​រយៈ​ពេល​ជាង​ ១០​ឆ្នាំ​មក​ហើយ​ ហើយ​ស្នេហា​អ្នក​ទាំង​ ២​មិន​ដែល​ល្អក់​កករ​ ឬ​មាន​រឿង​អ្វី​មិន​ល្អ​ដែរ។

៧. តារាសម្ដែង​ Nadech Kugimiya

ដូច​ប្រិយមិត្ត​ជា​ច្រើន​បាន​ជ្រាប​ច្បាស់​ហើយ​ ថា​តារា​ប្រុស​រូប​នេះ​តែង​មាន​មុខ​ជារឿយៗ​ក្នុង​សកម្មភាព​មនុស្ស​ធម៌។ លោក ជា​អ្នក​ចូល​ចិត្ត​ធ្វើ​បុណ្យទាន​ ហើយ​មាន​ចរិត​សុភាព​រាបសារ​គួរ​ឲ្យ​ស្រឡាញ។ ហេតុ​នេះ​ Nadech ក៏​មិនដែល​មាន​ព័ត៌មាន​មិន​ល្អ​ដែរ។

៨. តារាសម្ដែង​ Ken Theeradeth

តារា​ប្រុស​រូប​នេះ​ ក៏​ជាប់​ឈ្មោះ​ជា​តារា​ដែល​តែង​មាន​ព័ត៌មាន​ល្អ​ជាប់​ខ្លួន​ដែរ។ ជីវិត​រស់​នៅ​លោក​ប្រចាំ​ថ្ងៃ​ មាន​សុភមង្គល​ណាស់​ជាមួយ​ប្រពន្ធ​ និង​កូន​ ២​នាក់។

៩. តារាសម្ដែង​ Mew Nittha

ដោយសារ​អត្ត​ចរិត​របស់​ Mew ត្រឹមត្រូវ​ និង​តែង​មាន​ប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​អ្នក​គ្រប់​គ្នា​ជុំវិញ​ខ្លួន​ ទើប​ Mew មិន​ដែល​ប្រទះ​ដំណឹង​អាស្រូវ។

១០. តារាសម្ដែង​ Jeab Lalana

ក្រោយ​ចូល​សិល្បៈ​អស់​រយៈ​ពេល​ជាង​ ១០​ឆ្នាំ​ មិន​ដែល​ឃើញ​ព័ត៌មាន​ណា​ផ្សាយ​មិន​ល្អ​ពី​ Jeab ទាល់​តែ​សោះ។ ផ្ទុយ​មក​វិញ​មាន​តែ​ ព័ត៌មាន​ល្អ​ ដែល​កើត​ចេញ​អំពើ​ល្អ​ ចូល​ចិត្ត​ជួយ​មនុស្ស​គ្រប់​គ្នា៕

ចុចអាន៖

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី