ប្រពន្ធ David Beckham ថាខ្លួនស្លៀកខោខោប៊យហើយ មិនដែល​បោកទេ

  • 2018-02-24 05:19:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ មនុស្ស​ម្នាក់ៗ​តែង​មាន​ទម្លាប់​ប្រចាំ​ខ្លួន​ ខុសៗ​គ្នា។ ដូច​ភរិយា​កីឡាករ​ចូលនិវត្តន៍​ David Beckham ក៏មាន​ទម្លាប់​ប្រចាំ​ខ្លួន​ដែរ គឺ​នាង​មិន​ដែល​បោក​ខោ​ខោវប៊យទេ តាំង​ពី​ដើមមក។

តារា​ចម្រៀង​ដែល​វិវត្ត​ខ្លួន​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូដ​ដ៏​ល្បី​ Victoria Beckham បាន​ទម្លាយ​រឿង​ពិត​របស់​ខ្លួន​ថា​ ជាទូទៅ​នាង​មិន​ដែល​បោក​ខោខោប៊យ​នោះទេ លើក​លែង​តែ​កូនៗ​ធ្វើ​អ្វី​កំពប់​ ឲ្យ​ប្រឡាក់​ប៉ុណ្ណោះ​ ទើប​នាង​បោក​វា។

មូល​ហេតុ​ដែល​ អ្នក​ម្ដាយ​កូន​ ៤​រូបនេះ​ប្រកាន់​ទម្លាប់​នេះ​ ព្រោះ​ការ​បោក​ខោខោប៊យ​ អាច​ធ្វើ​ឲ្យ​ខូច​សាច់​កំណាត់​ ហើយ​ពណ៌​ខោ​នោះ​អាច​នឹង​ប្រែ​ពណ៌។ ជំនួស​ពី​ការ​គក់​សម្អាត​ នាង​ត្រឹម​ព្យួរ​វា​ ដើម្បី​រក្សា​ទ្រង់ទ្រាយ​ដើម។

មិន​ត្រឹម​តែ​ Victoria ទេ​ សូម្បី​តារា​ផ្សេង​ទៀត​ក៏​ជ្រើស​យក​ទម្លាប់​នេះ​ដែរ​ ដូចជា​ Anderson Cooper ជាដើម​ ព្រោះ​ដើម្បី​រក្សា​សភាព​ដើម​របស់​ខោ ប៉ុន្តែ​លើក​លែង​វា​ប្រឡាក់​នឹង​អ្វី​ដែល​មិន​សម្អាត មិន​បាន​ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ យី សុធារី