ចង់​ដឹង​កាស iPhone ហ្ស៊ីន​ឬ​ក្លែងក្លាយ ចេះ​តែ​ ៤ ក្បាច់​លែង​ចាញ់​បោក​គេ​ទៀត​ហើយ

  • 2018-02-28 07:31:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាស iPhone នៅ​បន្ត​ពេញ​និយម​ដល់​សព្វថ្ងៃ ថ្វី​បើ​ Apple ចេញ​លក់ AirPods បាន​ជាង ១ ឆ្នាំ​មក​ហើយ​ក្តី។ ប៉ុន្តែ​សង្កេត​ឃើញ​អតិថិជន​មួយ​ចំនួន​នៅ​ចាញ់​បោក​ជន​ខិលខូច​ក្នុង​ការ​ទិញ​ប៉ះ កាស​ក្លែងក្លាយ ដែល​ដាក់​លក់​ស្មើ​តម្លៃ​កាស​ហ្ស៊ីន ឬ​ពពួក Grade A។

Sabay ចែក​រំលែក​នូវ​គន្លឹះ ៤ យ៉ាង​ក្នុង​ការ​សម្គាល់​ឲ្យ​ដាច់​ស្រេចរវាង​កាស Original ចេញ​ពី​ក្រុមហ៊ុន និង​ប្រភេទ Copy តាម​ទាប​ខ្ពស់។​

១.មើល​លើ​ការ​វេច​ខ្ចប់:

​ប្រើ​ពន្លឺ​ឆ្លុះ​បញ្ចាំ​សំបក​ប្រអប់​ខ្ចប់​កាស ដោយ​របស់​ក្លែងក្លាយ​ពេល​ចាំង​ភ្លើង ​មាន​ស្នាម​ខ្មៅ​ដុបៗ ខុស​ពី​របស់​ហ្ស៊ីន​រាប​ស្មើ​ស្អាត (ដូច​បង្ហាញ​ក្នុង​រូប)។​

២.ពិនិត្យ​សំឡេង​ពេល​ចុច​ប៊ូតុង:

កាស​ហ្ស៊ីន​ពី Apple នៅ​ពេល​ចុច​ប៊ូតុង​ដំឡើង​ឬ​បន្ថយ សំឡេង​លឺ​សូរ "click, click” ស្ងាត់​តិច​​បំផុត ខុស​ពី​របស់​ក្លែងក្លាយ​ទោះ​មនុស្ស​ឈរ​ចម្ងាយ ១ ម៉ែត្រ​ក៏​ស្ដាប់​នៅ​លឺ។ មួយ​ទៀត​សោត​ក្រឡេក​មើល​គម្លាត​ជាតិ​ផ្លាស្ទិច​ក្បែរ​ប៊ូតុង ដោយ​របស់​ពិត​មាន​គម្លាត​ស្ដួចស្ដើង​បំផុត។

៣.ឆែក​មើល​រន្ធ​បាស (ច្បាស់​បំផុត):

កាស​ពិត​ប្រាកដ​ថ្លៃ​មិន​ក្រោម ១០ ដុល្លារ រចនា​មក​ពី​នាយ​នូវ​រន្ធ​បាស​ផ្នែក​ខាង​ក្រោម ក្នុង​គោលដៅ​បន្ថែម​សំឡេង​ឲ្យ​កាន់​តែ​ប្រសើរ​រាល់​ពេល​ស្តាប់ ហើយ​បើ​អ្នក​ដាក់​ម្រាម​ដៃ​បាំង​ទីតាំង​នោះ ក៏​មាន​សំឡេង​ខ្សាវៗ​បុក​ចេញ​មក​វិញ។ ចម្លែក​អ្វី​កាស​ក្លែងក្លាយ ត្រង់​រន្ធ​បាស គ្រាន់​តែ​រចនា​មក​បញ្ឆោត​អ្នក​ប្រើប្រាស់។

៤.មើល​សារធាតុ​ស្រោប​តួ​កាស:

យក​កាស​ដាក់​បញ្ចាំង​ក្រោម​ភ្លើង​ពិល ស្រប​ពេល​របស់​ពិត​ប្រើ​នូវ​សារធាតុ​អាលុយមីញ៉ូម​កម្រិត​ខ្ពស់ ដែល​មិន​ឲ្យ​អ្នក​ប្រើ​មើល​ឃើញ​សំបក​ក្នុង ខុស​ពី​កាស​តម្លៃ ២-៣ ដុល្លារ ដូច​បើក​ចំហ​ឲ្យ​ឃើញ​តួ​ក្នុង​បាន​យ៉ាង​ងាយ។​​​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ linkedin   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី