Man City បំបាក់ Arsenal ៣-០ លើកពាន League Cup

  • 2018-02-25 23:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ Manchester City បានក្លាយជាជើងឯក League Cup រដូវកាល២០១៧-១៨ ក្រោយយកឈ្នះ Arsenal រហូត​តដៃ​មិន​បាន​៣-០។

ការប្រកួតនៅទឹកដីកណ្ដាល Wembley ក្រុមរហស្សនាមថា មេឃខៀវបានបើកការនាំមុខ១គ្រាប់មុននៅនាទី ១៨ ជាការទាត់រំលងអ្នកចាំទីរបស់ខ្សែប្រយុទ្ធជួរមុខ Sergio Aguero។ ក្រោយត្រូវគូប្រជែងនាំមុខ Arsenal ប្រឹងវាយបកវិញដែរ តែមិនមានឱកាសណាច្បាស់​ណា​មួយ​សោះ។

ចូលវគ្គទីពីរ ប្រធានក្រុម Vincent Kompany បានបន្ថែមគ្រាប់ទីពីរឲ្យក្រុមលោក Pep Guardiola កាន់តែកក់ក្ដៅ នៅនាទី៥៨ មុនពេលដែលខ្សែបម្រើជើងចាស់ David Silva ថែម១គ្រាប់ទៀតនៅនាទី ៦៥ឲ្យ Man City ដាច់គ្រាប់ហៅលែងឮ។

ជ័យជម្នះនេះធ្វើឲ្យក្រុមមានមូលដ្ឋាននៅ Emirates លើកពាន League Cup លើកទី៥ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ស្របពេល Arsenal ដែលធ្លាប់ឈ្នះ២ដងនោះ ក្លាយជាក្រុមរងជើងឯកច្រើនជាងគេគឺ ៦ដង៕

អត្ថបទ៖ វីរ័ត្ន