ហេតុ​អ្វី​រៀបការ​ជិត​ ១០​ឆ្នាំ​ តួនាង​ឡាំយ៉ង​ និង​ប្ដី​រក​កូន ១គ្រាប់​មិន​បាននឹងគេ?

  • 2018-02-26 01:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀបការ​រួច​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​អ្នក​គាំទ្រ​មិន​ទាន់​ឮ​ដំណឹង​ថា​តារា​សម្ដែង​ Nune Woranuch និង​ស្វាមី​មាន​​បុត្រ​សោះ​ ដែល​បង្កើត​ជា​ចម្ងល់​ដល់​មហាជន​ថា​ ហេតុ​អ្វី​នាង​មិន​ទាន់​គិតគូរ​រឿង​នេះ?

ជា​ឱកាស​ល្អ​ Nune ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្ម​វិធី​ Kui Zapp Show ហើយ​ក៏​បាន​បកស្រាយ​នឹង​សំណួរ​នេះ​តែ​ម្ដង។ នៅ​ពេល​ដែល​ពិធី​ករ​សួរ​ថា​ តើ​នាង​ធុញ​ទ្រាន់​ទេ​ ពេល​គ្រប់​គ្នា​រម្លឹក​បញ្ហា​កូនចៅ? តារាស្រី​តួ​ នាង​ឡាំយ៉ង​រូបនេះ​ក៏​បាន​និយាយ​ថា៖ "ខ្ញុំ​មិន​ដែល​ធុញ​អ្វី​នោះទេ ហើយ​ក៏​អរគុណ​ចំពោះ​អ្នក​គ្រប់​គ្នា​ ដែល​គាំទ្រ​​ខ្ញុំ​ឲ្យ​មាន​កូន។ ជួប​មនុស្ស​នៅ​ខាង​ក្រៅ​ជា​ច្រើន​ ពួកគេ​តែង​សួរ​ខ្ញុំ​ពី​បញ្ហា​នេះ​ដូច​គ្នា។ សព្វ​ថ្ងៃ​ខ្ញុំ​មាន​ក្ដី​សុខ​ជាមួយ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​ណាស់​ ហើយ​ខ្ញុំ​ និង​ប្ដី​​ក៏​មាន​ការងារ​ច្រើន​ត្រូវ​ធ្វើ​ដែរ ដូចនេះ​មិនទាន់​មាន​ពេល​គិត​រឿង​នេះ​ទេ”។

សំណួរ​១​ទៀត​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​ចេញ​ពី​ពិធីករគឺ៖ "តើ​អ្នក​ធ្លាប់​និយាយ​ជាមួយ​ប្ដី​ថា​ អ្នក​នឹង​មិន​មាន​កូន​ក្នុង​១ជីវិត​នេះ​ទេ?”

Nune ឆ្លើយ​ថា៖ "ខ្ញុំ​មិន​ដែល​និយាយ​ថា​ខ្ញុំ​នឹង​មិន​មាន​កូន​ទេ។ ពួក​យើង​គិត​ថា​ យើង​មាន​សុភមង្គល​រួច​ទៅ​ហើយ​សព្វ​ថ្ងៃ​ ហើយ​ក្នុង​ន័យ​នេះ​ក៏​បាន​សេចក្ដី​ថា​ បើ​ទោះ​អត់​កូន​ ក៏​យើង​រីករាយ​នឹង​ជីវិត​នេះ​ជាមួយ​គ្នា​ដែរ”។

បើ​គិត​មក​ដល់​ឆ្នាំ​ ២០១៨​នេះ​ Nune និង​ស្វាមី​បាន​រៀប​អាពាហ៍ពិពាហ៍​នឹង​គ្នា​អស់​រយៈ​ពេល​ជិត​ ៨​ឆ្នាំ​ហើយ។ ប្ដី​ប្រពន្ធ​១គូនេះ​ តែង​មាន​អធ្យាស្រ័យ​ល្អ​នឹង​គ្នា​ ហើយ​មិន​ដែល​មាន​រឿង​ល្អក់កករ​នឹង​គ្នា​នោះ​ឡើយ៕

ចុចអាន៖

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី