បង្ហាញ​មុខ​តារាថៃ ៥​រូបធ្លាប់​ជួប​ប្រទះ​នូវវិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ

  • 2018-02-27 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​ផ្លូវ​ចិត្ត​ ជា​ប្រភេទ​ជំងឺ​ដ៏​ពេញ​និយម​ និង​កាច​សាហាវ​បំផុត​នា​ពេល​បច្ចុប្បន្ន។ ថ្នាំ​ព្យាបាល​តែ​មួយ​គត់​ដែល​មាន​ប្រសិទ្ធភាព​គឺ​ ធ្វើ​យ៉ាង​ឲ្យ​ចិត្ត​បាន​រីករាយ​ បូក​រួម​នឹង​ពាក្យ​លើក​ទឹក​ចិត្ត​ពី​អ្នក​ជុំវិញ​ខ្លួន។

ប៉ុន្តែ​ដើម្បី​ព្យាបាល​ជំងឺ​នេះ​ មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​ឆ្លង​ផុត​ងាយៗ​នោះទេ។ ជា​ឧទាហរណ៍​ដូច​តារា​ថៃ​ ៥​រូប​ខាងក្រោម​ក៏​ធ្លាប់​ជួប​ប្រទះ​រឿង​ពិបាក​ចិត្ត​ធ្ងន់ធ្ងរ​ក្នុង​ជីវិត​របស់​ពួកគេ​នា​ពេល​កន្លង​មក​ដែរ។

១. តារាសម្ដែង​ Namtarn Pichukkana

តារាស្រី​រូបនេះ​បង្ហើប​ថា​ នាង​ជួប​ប្រទះ​ជំងឺ​នេះ​ ចាប់​តាំង​ពី​ពេល​ដែល​នាង​ប្រឡូក​ចូល​ក្នុង​ពិភពសិល្បៈ​មក​ម្ល៉េះ។

២. តារសម្ដែង​ Tangmo Nida

Tangmo​ ក៏​ជា​នារី​ម្នាក់​ដែល​ឆ្លងកាត់​ឧបសគ្គ​ច្រើន​ក្នុង​ជីវិត​ដែរ។ ម្ដងៗ​នាង​ពិបាក​ចិត្ត​ស្ទើរ​ស្លាប់​ ស្ទើរ​រស់ ប៉ុន្តែ​គួរ​ឲ្យ​សរសើរ​ Tangmo អាច​ជំនះ​បាន​ដោយ​អស្ចារ្យ​បំផុត។

៣. តារាសម្ដែង​ Navin Tar

លោក​ Navin Tar បាន​ទម្លាយ​ថា​ ខ្លួន​ធ្លាប់​ប្រទះ​រឿង​រ៉ាវ​ស្មុគស្មាញ​ច្រើន​គួរសម​ ពេល​រៀន​ថ្នាក់​បណ្ឌិត។

៤. តារាសម្ដែង​ Intira Jaroenpura

Intira ក៏​មិន​ធ្លាប់​ជួប​វិបត្តិ​ផ្លូវចិត្ត​ច្រើន​ដែរ​កាល​ពី​អតីតកាល ប៉ុន្តែ​បច្ចុប្បន្ន​នាង​បាន​ធូរ​ស្រាល​បន្តិច​ហើយ។

៥. តារាចម្រៀង  Waii

កាល​ពី​អាយុ​ ១៤ឆ្នាំ Waii ធ្លាប់​មានវិបត្តិ​ផ្លូវចិត្ត​ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ នាង​មាន​ភាព​ធូរ​ស្រាល​ជាង​មុន​ហើយ៕

ចុចអាន៖

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី