បង្ហាញ​ម៉ូដ​កាបូប Brand នៅ​អ៊ីតាលី ដល់​ថ្នាក់​ប្រើ Drone ជំនួស​តារា​ម៉ូដែល

  • 2018-02-28 02:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឆ្នាំ ២០១៨ ការ​វិវត្ត​នូវ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ពី​​សកម្មភាព​គ្រប់​បែបយ៉ាង​របស់​មនុស្ស។ មិន​ខុស​ពី​កាបូប​យួរ​ដៃ​នារី​ម៉ាក​ល្បី Dolce & Gabanna របស់​ប្រទេស​អ៊ីតាលី ត្រូវ​បាន​ហោះ​បង្ហាញ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ជំនួស​តារា​ម៉ូដែល​អំឡុង​បើក​ព្រឹត្តិការណ៍​​ក្នុង​ទីក្រុង Milan កាល​ពី​ថ្ងៃ​អាទិត្យ។

ប្រភព​ពី Fashionista បាន​ចុះ​ផ្សាយ​ថា​ គ្រា​នោះ​គេ​តម្រូវ​ឲ្យ​អ្នក​ទស្សនា​ទាំង​អស់ ចាំ​បាច់​ត្រូវ​បិទ​ប្រព័ន្ធ Wi-Fi ក៏​ដូច​ជា Personal Hot Spots លើ​ស្មាតហ្វូន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជា​យថាហេតុ​ណា​មួយ​ក្នុង​ការ​ឆ្លង​ភ្ជាប់​ជាមួយ Drone។

សង្កេត​ឃើញ Drone ប្រហែល ៧ គ្រឿង​ហោះ​នៅ​លើ​គន្លង​ផ្លូវ​ដើរ​បង្ហាញ ខ្លះ​ភ្ជាប់​ស្ពាយ​នូវ​កាបូប​ស្បែក គ្រឿងអលង្ការ​ដែល​សុទ្ធ​សឹង​ជា​ផលិតផល​ជំនាន់​ក្រោយ​ផុត​លេខ​សម្រាប់​រដូវ​រងា​ឆ្នាំ ២០១៨/១៩។ ប៉ុន្តែ​វា​មិន​អាច​ជំនួស​ការងារ​មនុស្ស​បាន​ទាំង​អស់​ឡើយ ព្រោះ​នៅ​ពេល​ត្រូវ​បង្ហាញ​សំលៀកបំពាក់ D&G តារា​ម៉ូដែល​ក៏​ត្រូវ​ចូល​មក​ជំនួស​វិញ​ដដែល។

ទស្សនា​វីដេអូ:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា